BT-NEWS.COM ឬ bt-newsdaily.blogspot.com មេខ្លោង ឈ្មួញប្រព្រឹត្តបទល្មើសនេសាទ ត្រូវកាត់ទោសតាមផ្លូវច្បាប់
ចូលមើល វេបសាយតាមរយៈ ! bt-news.com និង bt-newsdaily.blogspot.com
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឲ្យថ្នាក់ ដឹកនាំ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធបន្តបើកវិធានការស៊ើបអង្កេតស្រាវជ្រាវរកមេក្លោង មេ ឈ្មួញ ប្រព្រឹត្តបទល្មើសនេសាទ ដើម្បីកុំឲ្យ បន្តធ្លាក់ចុះថែមទៀត ! ប្រសាសន៍នេះ ឧបនា យករដ្ឋមន្រ្តីបានថ្លែង ក្រោយកិច្ចប្រជុំគណកម្មការបង្ក្រាបទល្មើសនេសាទ លើផ្ទៃបឹង ទន្លេ សាប និងកន្លែងនេសាទខុសច្បាប់នានា នៅទីស្តីការក្រសួងនាព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៧ ម្សិលមិញនេះ ។
ឯកឧត្តម នាយឧត្តមសេនីយ គៀត ច័ន្ទថារឹទ្ធ អគ្គស្នងការរងនគរបាលជាតិ បានដកស្រង់ ប្រសាសន៍សម្តេចក្រឡាហោម ស ខេង ថា បន្ទាប់ពីស៊ើបអង្កេត ស្រាវជ្រាវតាមឃាត់ ខ្លួនមេ ក្លោង មេឈ្មួញកែនប្រជាពលរដ្ឋប្រព្រឹត្តិបទល្មើសនេសាទបានហើយ ត្រូវចាប់ខ្លួនចាត់ វិធាន ការអនុវត្តច្បាប់ដោយគ្មានលើកលែង បញ្ជូនទៅតុលាការ ដាក់ពន្ធនាគារទៅតាមផ្លូវច្បាប់ ។
ឯកឧត្តម បញ្ជាក់ថា៖ សកម្មភាពការបង្ក្រាបបទល្មើសនេសាទកន្លងមក គឺបានធ្វើឡើង ប្រឈម ភាពលំបាកដូចវែកចក ប៉ុន្តែទន្ទឹមនឹងនោះ គឺមានជនល្មើសជាច្រើនបានឃាត់ ខ្លួន បញ្ជូនទៅតុលាការ និងមួយចំនួនត្រូវបាននាំខ្លួនធ្វើការណែនាំ ហើយ បើមិនរាងចាល គឺត្រូវ ចាត់វិធានអនុវត្តច្បាប់ ចាប់បញ្ជូនទៅតុលាការផងដែរ ។
តាមរបាយការណ៍បង្ក្រាបរយៈពេលជាង០១ខែ គិតពីចុងឆ្នាំ២០១៦ រហូតដល់ថ្ងៃទី ២៦ ខែមករាឆ្នាំ២០១៧ ម្សិលមិញនេះ កងកំលាំងអនុវត្តច្បាប់បង្ក្រាប បទល្មើសនេសាទ បាន ប្រមាណ ៣២៨ ករណី ក្នុងនោះ កំលាំងបានបំផ្លាញចោល និងរក្សាទុកភស្តុតាង បាន ៣១៦ ករណី និងឃាត់ខ្លួនជនល្មើស ៣៧រូប ស្មើ ៧ករណី និងពិន័យអន្តរការណ៍បាន០៥ករណី ។
ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកជលផល ថ្លែងថា៖ ក្រោយ ពីរាជរដ្ឋាភិបាលមានចំណាត់ការបង្ក្រាបបទល្មើសនេសាទ គឺបានធ្វើឲ្យផលត្រី បាន កើន ឡើងប្រមាណជាង ៦% ក្នុងនោះទិន្នផល សរុបកើន ៨០៦ពាន់តោន ខណៈទិន្នផល ត្រីឆ្នាំ២០១៦មាន ៧៥១ពាន់តោន។តាមលទ្ធផលនៅក្រោយកិច្ចប្រជុំក្នុងឱកាសនេះផងដែរ គណកម្មការបង្ក្រាបបទល្មើសជលផលនិងនេសាទ បានមើលឃើញថា ជាទូទៅ ខេត្តនៅ ជុំវិញ បឹងទន្លេ គឺមានបទល្មើសនេសាទបានកើតមានជាហូរហែរ ប៉ុន្តែក្រោយពេលបង្ក្រាប គឺមានចំនួន ២រូប មានខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ បទល្មើសនោះកំពុងជួបប្រឈម ខ្លាំងជាងគេ ដែលបញ្ហានេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាឲ្យអភិបាល ខេត្តទាំង នោះត្រូវ ពង្រឹង និងការមានចំណាត់ការចុះបង្ក្រាបឲ្យបានជាប់ជាប្រចាំ ហើយនៅ ពេលខាងមុខនេះ ក្រុមការងារថ្នាក់ជាតិនឹងបន្តចុះទៅអន្តរាគមន៍ ៕

No comments:
Post a Comment