Tuesday, May 30, 2017












Bt-news.com និង bt-newsdaily.blogspot.com  សង់ផ្ទះ នៅឧឡានអង្គរ ០១ យប់ រួចរាល់ អស្ចារ្យ ណាស់អាជ្ញាធរជាតិអប្យរា !!!!


ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋជាបឋមមកថា ! មន្រ្តីអាជ្ញាធរជាតិ អប្សរា បើកដែ អោយ មន្រ្តីអាវុធហត្ថ​ម្នាក់ រានដីឧឡានអង្គរ សង់លំនៅដ្ឋានកម្មសិទ្ធ ផ្ទាល់ ខ្លួន (ផ្ទះហោះ) ស្របពេលយុទ្ធនាការឃោសនារកសម្លេងឆ្នោត ( ឃុំ ! សង្កាត់ ) នៅយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នេះ រួចរាល់ជាស្ថាពរ នៅចំណុច ជាប់ផ្លូវខាង ក្រោយ ស្ថា នីយ៍ ផ្សាយបន្ត ប៉ុស្តិ៍លេខ៥  ស្ថិតក្នុងភូមិមណ្ឌល០៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប !  ដោយ ផ្នូរជាលុយ​ ដើម្បីបិទមាត់ ។

ប្រជាពលរដ្ឋនិយាយទៀតថា ! ពាក់ព័ន្ធ ហ្នឹងដីខាងលើ នេះមិនមែនដីកម្មសិទ្ធ របស់ មន្រ្តី អាវុធហត្ថពីដូនតានោះទេ វាជាដីកាប់ព្រៃឧឡានអង្គរ ! សាងសង់ (ផ្ទះហោះ) បាន លុះ ត្រាតែត្រូវរ៉ូវគ្នា ទើបសង់បានបែបនេះ ក៍ប៉ុន្តែសម្រាប់ ពលរដ្ឋក្រីក្រវិញសាងសង់ ទ្រោគ មាន់ ក៍មានច្បាប់ទំលាប់ត្រឹមត្រូវដែរ ពោលគឺ សុំច្បាប់ពីអាជ្ញាធរជាតិអប្សរា ទើបសង់បាន  ! ចំពោះ ផ្ទះហោះខាងលើ វិញសាងសង់នៅទីតាំងផ្សេងរួចរាល់ ! លើកដាក់នៅពេលយប់ ធ្វើយ៉ាងណា ក្នុងមួយយប់អោយ រួចរាល់ជាការស្រេច​ ។

ពាក់ព័ន្ធការសាងសង់ផ្ទះហោះខាងលើ
BT-NEWS បានសុំការបំភ្លឺតាមទូរស័ព្ទទៅលោក ឡុង កុសល្យ ប្រធាននាយកដ្ឋានផ្សព្វផ្សាយអាជ្ញាធរជាតិអប្សរា នៅរសៀល ថ្ងៃទី៣០ ខែឧសភានេះថា !  លោកធ្វើការស្រាវជ្រាវសិន ! អោយរង់ចាំបន្តិច  ចាំលោកផ្តល់ជាតំណឹងមកវិញ  

( នៅមាន តទៀត
BT-NEWS ស្រាវជ្រាវរកឈ្មោះ មន្រ្តី ខាងលើ និងឯកសារ ពាក់ព័ន្ធ ! បើ​មានបញ្ហា សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ )

Monday, May 29, 2017











Bt-news.com និង bt-newsdaily.blogspot.com   បុរសម្នាក់ដេកស្លាប់ សង្ស័យ ពស់ចឹក  !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ
ប្រជាពលរដ្ឋប្រទះឃើញ បុរសម្នាក់ដេកស្លាប់នៅកណ្តាលវាលស្រែ ! សង្ស័យបណ្តាលមកពីពស់ចឹក កាលពី វេលាម៉ោង១០ និង០០នាទី នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ម្សិលមិញ ស្ថិតត្រង់ចំណុចត្រពាំងកកោះ ចំងាយ ៣គីឡូម៉ែត្រ ខាងកើតភូមិសាលារ៉ាង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។

សាកសពជនរងគ្រោះឈ្មោះ ស៊ិញ សឿត ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ក្នុងភូមិ ឃុំកើតហេតុខាងលើ ! បើតាមការពិនិត្យសាកសព ពីសមត្ថកិច្ចជំនាញបាននិយាយថា នៅលើដងខ្លួនជនរងគ្រោះ ពុំមានស្លាក ស្នាមអ្វីទាំងអស់ ហើយមានតែស្នាមជាំចំនួន ពីរកន្លែង នៅត្រង់ករ.ជើងខាងស្តាំ ដោយសារពស់ចឹក ព្រោះនៅមុនពេលស្លាប់ជនរងគ្រោះមានស្ថានភាពប្រកាច់ ទើបបណ្តាលឱ្យ ចេញលាមួកប្រឡាក់ខោលីអូ ។ ហើយនៅក្បែរកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញសំភារដូចជា ចបជីក១ ពូថៅ១ សត្វត្រគួត ១ក្បាល កែវឆ្លុះសត្វ១ និងរកឃើញ ថង់សម្រាប់ដាក់សំភារៈ ពីតាំងកើតហេតុប្រហែល ១ គីឡូម៉ែត្រ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបាននិយាយថា ជនរងគ្រោះដើរឆ្លុះសត្វនៅពេលយប់ ហើយទំនងជាជាន់ពស់ ទើបត្រូវពស់ចឹងចំជើងខាងស្តាំ តែជនរងគ្រោះបានទម្លាក់ ង់ ដាក់សំភារៈចោល រួចក៏ព្យាយាមដើរទៅផ្ទះ តែដើរបានត្រឹមមួយគីឡូម៉ែត្រ ពឹសពស់ក៏ ជ្រាបចូលដល់បេះដូង ធ្វើឱ្យជនរងគ្រោះប្រកាច់ស្លាប់តែម្តង

Sunday, May 28, 2017








Bt-news.com និង bt-newsdaily.blogspot.comសិស្សានុសិស្ស និងជាទំពាំងស្នងឫស្សី ត្រូវតែចូលរួមបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ ឯកឧត្តម លាម សុដា ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកត្រពាំង ប្រាសាទ មានប្រសាសន៍ ផ្តាំផ្ញើរសិស្សានុសិស្ស ឱ្យខិតខំ រៀនបន្ថែម នៅវគ្គបំប៉ន មុនការ ប្រលងបាក់ឌុបរយៈពេលបីខែ កុំទុក្ខពេលវេលាចោល ព្រោះថា ការប្រលងនៅឆ្នាំមុន មាន សិស្ស ប្រលងជាប់បាក់ឌុប មានតិចតួចប៉ុណ្ណោះ បើគិតពីមធ្យមភាគព្រោះក្មួយៗ ជាទំពាំងស្នង ឬស្សី និងត្រៀមខ្លួនទៅបោះឆ្នោតឱ្យ
បានគ្រប់គ្នា ប្រសាសន៍នេះឯកឧត្តមលើកឡើង នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ និងលោកគ្រូអ្នក នៅទូរទាំងស្រុកត្រពាំងប្រាសាទ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកត្រពាំង ប្រាសាទ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧

ឯកឧត្តម បានបន្តថា ក្នុងករណីសិស្ស ដែលក្រីក្រពុំមានលទ្ធិភាពទិញសំភារសិក្សា ត្រូវផ្តល់ដំណឹងដល់ឯកឧត្តម ហើយឯកឧត្តម នឹងផ្តល់ សម្ភារៈ ទៅតាមលទ្ធភាព នឹងមិនត្រូវចូលខ្លួនទៅពាក់ព័ន្ធនឹងគ្រឿងញៀន ល្បេងស៊ីសង បង្កើតបក្ខពួកក្មេងទំនើង ភ្លើតភ្លើនរឿងស្នេហា ដែលធ្វើឱ្យប៉ះពាល់ដល់ ការសិក្សា ប៉ះពាល់កិត្តិយសគ្រួសារ ដែលសង្គមមនុស្សស្អប់ខ្វើមឡើយ
ឯកឧត្តមបន្ថែមថា !  លោកគ្រូអ្នកគ្រូ ដែលជាម្ថាយឪពុកទីពីរ សូមជួយ ចូលរួមតាមដាន នៅពេលសិស្សអវត្តមាន ការសិក្សា ត្រូវផ្តល់ដំណឹងទៅអាណាព្យា បាល ឬអាជ្ញាធរ របស់សិស្ស ក្នុង,ឱកាសនោះផងដែរ ឯកឧត្តម បានផ្តាំផ្ញើរដល់សិស្សានុសិស្ស ដែលមានអាយុ១៨ ឡើងទៅ សូមនាំគ្នាទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឱ្យបានគ្រប់គ្នា នៅតាមមូលដ្ឋានរបស់ ខ្លួនកំពុងស្នាក់នៅ ដើម្បីបានមេដឹងនាំ ដែលខ្លួនពេញចិត្ត សំរាប់បន្តដឹកនាំ និងអភិវឌ្ឍន៍ភូមិ ឃុំ យើងតទៅទៀត

Thursday, May 25, 2017






Bt-news.com និង bt-newsdaily.blogspot.com  ចែ កាន់ យ៉ា មេឈ្មួញរកស៊ីឈើ សង្ស័យ ត្រូវរ៉ូវជា ប្រព័ន្ធជាមួយសមត្ថកិច្ច គ្រប់ស្ថាប័ន ទើប មិនបង្រ្កាប !!!!



ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥
៥០០

ខេត្តឧត្តរមានជ័យ៖  ប្រជាជនបានរិះគន់ មេឈ្មួញរ
កស៊ីឈើគ្រញូង ដ៍ល្បីម្នាក់ប្រចាំស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ! ឈ្មោះ ចែ កាន់យ៉ា ត្រូវបានសមត្ថកិច្ចការពារទុកជាឆ្នាំងបាយ ព្រោះរាល់ការដឹកជញ្ជូនឈើគ្រញូងពីតំបន់អូរស្វាយ ក្នុងស្រុកត្រពាំងប្រាសាទ បានស្រែកក្តែងៗ បោះពាក្យសំដីថា ខ្លួនបានបង់លុយ ឱ្យសមត្ថកិច្ចក្នុងស្រុកអស់ ក្នុងនោះមានអភិបាលស្រុកត្រពាំងប្រាសាទ មេបញ្ជាការកងរាជអាវុធហត្ថ លោក គង់ តារា នាយសង្កាត់រដ្ឋបាលព្រៃឈើ លោក ញ៉ែម ណាយវ៉ាន់ លោកអធិការស្រុក តាមរយប៉ូលីសឈ្មោះ កុល ប្រចាំការតាមផ្លូវយុទ្ធសាស្រ្តព្រុំដែន ហើយនៅមានមន្ត្រីចម្រុះស្ថាប័នមួយចំនួនទៀត ។

ភាពក្រអឺក្រទូមរបស់ឈ្មួញឈើគ្រញូងដុះស្លែរឈ្មោះ កាន់យ៉ា និងប្តី តាមសេចក្តីរាយការណ៍ថា មានផ្ទះ ស្ថិតនៅភូមិពានក្នុង ឃុំអូរស្វាយ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ បានដឹកឈើគ្រញូង តាមរថយន្ដ និងតាមម៉ូតូនៅតាមភូមិអូរស្វាយ មិនដែលមានការបង្ក្រាប ពីសំណាក់សមត្ថកិច្ទជំនាញម្តងណាឡើយ   ឈ្មួញរូបនេះ បានបញ្ចេញសំដីទៀតថា ខ្លួនអាចទិញឈើគ្រញូងពីទឹកដីអូរស្វាយបានយ៉ាងរលូន ក៏មានការសហការពី មេបញ្ជាការផ្នែកសឹងរង លោកវរសេនីយ៍ទោ ស៊ុន បូរ៉ាន់ បានដាក់កម្លាំងកូនចៅជាទាហាន ចាំការពារឱ្យ និងបានបង់ថ្លៃ គិតជាគីឡូថែមទៀតផង !  ដូច្នេះហើយ ទើបរូបគេ អាចឈរជើងរកស៊ីឈើគ្រញូង បានរាប់សិបឆ្នាំនឡ 

ទាក់ទិននឹងការចោទប្រកាន់ខាងលើ BT-NEWS
មិនអាចរកលេខទូរស័ព្ទ ដើម្បីសុំ បំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ ដែលមេឈ្មូញ គ្រញូងបានចោទនោះទេ នៅរសៀល ថ្ងៃទី២៥ ខែឧសភា នេះ ! បើមានបញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕