Monday, May 1, 2017

Bt-news.com and bt-newsdaily.blogspot.com  សមត្ថកិច្ច​ ​ចាប់​គ្រឿងញៀន​

ទ្រង់ទ្រាយ​ធំ នៅផ្ទះ​សំណាក់
«ថៃ​អាង» ដកហូត​បាន​ថ្នាំញៀន​ជាង ១៦ គីឡូក្រាម

នៅ​ក្រុង​បាវិត
!!!!!







ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តស្វាយរៀង ៖ កម្លាំង​នគរបាល ក្រុង​បាវិតបាន​បើក​ប្រតិបត្តិ  ចុះ​បង្កា​ប់​ករណី​គ្រឿងញៀន ទ្រង់ទ្រាយ​ធំ​មួយ នៅផ្ទះ​សំណាក់
«ថៃ​អាង» ​ក្រុង​បាវិត ដោយ​រឹបអូស​បាន​ថ្នាំញៀន​សរុប​ជាង១៦គីឡូក្រាម កាលពី​ល្ងាច​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ! ហើយបន្ត​នៅ​ព្រឹក​ថ្ងៃទី០១ ខែ
ឧ​សភា ​ឆ្នាំ២០១៧ ម្សិលមិញនេះ ។ ​ ​
សមត្ថកិច្ចបាន​ឲ្យ​ដឹងថា​ករណី​បំបែកសំបុក​គ្រឿងញៀន​នេះ ដោយបាន​សហការ​ជាមួយ កម្លាំង យោធា​វៀតណាម បាន​ចាប់​ជនជាតិ​វៀតណាម២នាក់ នៅ​ច្រ​ទ្វា​មុខ​បាយ ហើយ​ដក ហូត​បាន​ថ្នាំញៀន២គីឡូក្រាម ! ក្រោយមក​យោធា​វៀតណាម បាន​រាយការណ៍​មក លោក កែវ គង់ អធិការនគរបាល​ក្រុង​បាវិត​ថា ! ជនសង្ស័យ​បាន​ស្នាក់នៅ​ផ្ទះសំណាក់ (ថៃ អាង ) ។
បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​នេះ ហើយ​មាន​ការ បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ ! លោក​អធិការ​បាន​ដឹកនាំ​កម្លាំង ចុះ​ឆែកឆេរ​ផ្ទះសំណាក់​ខាងលើ ស្រាប់តែ​រកឃើញ​ថ្នាំញៀន ប្រភេទ​យ៉ាម៉ា ៥០កញ្ចប់ ស្មើ ​និង១៦.៥០គីឡូក្រាម និង​អត្ត​ស​ញ្ញណ​ប័ណ្ណ​វៀតណាម២សន្លឹក ! ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់​ដើម្បី​សាក​សួររក​មេក្លោង​ធំ​បន្តទៀត ។
​បើតាម​ការបញ្ជាក់ពី​អ្នកគ្រប់គ្រង​ផ្ទះសំណាក់​នេះថា  ក្រុម​ជនសង្ស័យ​បានចេញ​ផុត​មុន​សមត្ថកិច្ច​ ចុះទៅបង្រ្កាប ​ប្រហែលជា ០១ម៉ោង​ ៕


No comments:

Post a Comment