Friday, May 5, 2017







Bt-news.com និង bt-newsdaily.blogspot.com  ថៅកែ កើប លុយ ត្រជាក់ ពី

ចំណតរថយន្ត ក្នុងក្រុងសៀមរាប  គិតតែប្រលុយ មិនមានសហការរៀបចំ

សណ្តាប់ធ្នាប់  !!!!!



ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ លោក សូ ផ្លតុង អភិបាលក្រុងសៀមរាប បានប្រាប់
BT-NEWS នៅព្រឹក ថ្ងៃ ទី០៦ មុននេះថា ! សប្តាហ៍ក្រោយ លោកធ្វើការកោះប្រជុំដល់កម្លាំងពាក់ព័ន្ធដូចជា ! នគរ បាល ​សណ្តាប់ធ្នាប់ ! កងរាជអាវុធហត្ថ ! ម្ចាស់ចំណតរថយន្ត និងអ្នកយកលុយសេវា ថ្លៃបេន ដើម្បី​រាយការណ៍ជូនខេត្ត ដើម្បីចាត់វិធានរៀបចំបេនរថយន្តអាណាធិបតេយ្យ នៅតាម វិថី លេខ ៦A និងបេនផ្សេងៗទៀតនៅក្នុងក្រុងសៀមរាប ក្នុងនោះលោកអភិបាលបញ្ជាក់ថា ! អាជ្ញាធរ រៀប ចំបានល្អ លុះត្រាតែមានការសហការពីមន្ត្រីពាក់ព័ន្ធ និងម្ចាស់បេន ទើបដំណើរ ការទៅបាន ចំណែកលោក ឧកញ៉ា ទូច សៀ វិញមិនទាន់មានវិធានការរៀបចំ បេននៅទីតាំងមួយណា ក្នុងការបញ្ជៀសការកកស្ទះ នេះឡើយ ។

ទោះជាយ៉ងណា មហាជន នៅតែនិយាយរិះគន់យ៉ាងខ្លាំងថា ! អាជ្ញាធរ ខេត្តសៀមរាប មិនអាចទៅរួច ក្នុងការរៀបចំ សណ្ដាប់ធ្នាប់ ចំណតរថយន្តអនាធិបតេយ្យ ដែលគ្រប់គ្រង់ ដោយ លោក ឧកញ៉ាឈាមត្រជាក់ ទូច សៀ  ដែលមានឈ្មោះល្បីល្បាញ ហើយ ជាថៅកែ ចំណត រថយន្ត ក្នុង ក្រុងសៀមរាប ! អ្នកណាក៍ដឹងថា ! ក្រុមរត់តាក់ស៊ី បានយកផ្លូវជាតិ លេខ៦ ក្នុងក្រុងសៀមរាប នៅចំណុចមួយ ចំនួន ដូចជា ចំណុច​ជាប់ច្រកចូល បូរី សៀងណាំ  ! ចំណុច ចុងកៅសូ សង្កាត់ស្លក្រាមដូចគ្នា ធ្វើជាកន្លែងចាប់មូយ ព្រមទាំងចំណុច ផ្សេងៗ ជាច្រើនកន្លែងទៀត បានបង្ករ ភាពអនាធិបតេយ្យ ដោយមានទាំង ឡាន តូច ឡានក្រុង ឡានស៊ាំយ៉ុង ចំណែកលោកឧកញ៉ា ទូច សៀ ដែលគេដឹង ថា ជាអ្នកវិនិយោគ ចំណតរថយន្ត នេះ វិញមិនខ្វល់ ពីបាតុភាព ប្រឈមនានា នេះឡើយ ពោលគឺលោកឧក ញ៉ា ឈាម ត្រជាក់ ទូច សៀ  គិតតែ ប្រមូលលុយ ពីក្បាលឡាន តាក់ស៊ី ទាំងក្រុមតាក់ស៊ីចាប់ម៉ូយ និងតាក់ស៊ី ធ្វើដំណើរឆ្លងកាត់ពីខេត្តផ្សេងៗទៀតផងដែរ គឺរាប់ក្បាលឡានបង់លុយទាំងអស់ យកដាក់ហោប៉ៅផ្ទាល់ខ្លួន តែប៉ុណ្ណោះ ។

មហាជននិយាយរិះគន់ទៀតថា៖ លោកឧកញ៉ា ទូច សៀ គ្មានឆន្ទៈ ចូលរួមក្នុងការ រៀចចំ សណ្ដាប់ ធ្នាប់ ជាមួយអាជ្ញាធរ សៀមរាប បន្តិចឡើយ ! មានតែទាក់ឆាន់ប៉ុណ្ណោះ ! ចំពោះ ភាព អនាធិបតេយ្យនេះ បាន ធ្វើឲ្យប៉ះពាល់ សណ្តាប់ធ្នាប់ សាធារណៈក្រុង ទេសចរណ៍ ដែលកំពុង តែទាក់ទាញ ភ្ញៀវទេសចរណ៍ ពាស ពេញ ពិភពលោក យ៉ាងខ្លាំង និងបង្ករឲ្យ មានគ្រោះថ្នាក់ចរាចរណ៍ ដោយសាក្រុមតាក់ស៊ីទាំងនោះ ចាប់ម៉ូយផងដែរ ។

ប្រជាពលរដ្ឋ បានលើកឡើងថា៖ ភាពរញ៉េរញ៉ៃ អនាធិបតេយ្យ គ្មានសណ្ដាប់ធ្នាប់ ពីសំណាក់ ក្រុមរត់តាក់ស៊ី ដែលបាន យកផ្លូវ ជាតិជាកន្លែង ចាប់ម៉ូយ នេះបានកើតមាន ជាយូរណាស់មក ហើយ តាំងពីឯកឧត្តមអភិបាលខេត្តចាស់ រហូតមានការដោះដូរ អភិបាល ខេត្តសៀមរាប ថ្មី  គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង  គឺនៅដដែល ពង្រីកផ្លូវបានធំហើយនៅតែ ចង្អៀតដដែល   ប្រហែលជាឯកឧត្តមមិនដែលមើលទេ ! មើលទៅនោះ ! ឫ មួយមានភាគហ៊ុនជាមួយលោកឧកញ៉ាខាងលើ ៕


No comments:

Post a Comment