Friday, May 5, 2017

Bt-news.com and bt-newsdaily.blogspot.com  ភ្លៀងលាយខ្យល់កន្ត្រាក់ ផ្ទះប្រជាពលរដ្ឋ ២៤ខ្នង និងពលរដ្ឋម្នាក់រងរបួសបាក់ជើង  !!!!!








ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖ លំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នងទៀត ដែលបន្តរងគ្រោះដោយសារ តែគ្រោះមហន្តរាយ ខ្យល់កន្រ្តាក់ដែលលាយឡំនឹងទឹកភ្លៀង នៅឃុំចំនួន ២ នៃស្រុកបន្ទាយ អំពិល ខេត្តឧត្តរមានជ័យ កាលពីល្ងាចថ្ងៃទី០៤ ខែឧសភា ម្សិលមិញ ។
តាមរបាយការណ៍របស់អាជ្ញាធរ បានឱ្យដឹងថា៖ មេឃភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់ បាន កើត ឡើងនៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ដែលបណ្តាលឱ្យខូចខាត លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ២ភូមិ ស្ថិតនៅក្នុង ភូមិស៊ីលៀម ឃុំគោកមន និងភូមិគោក កប្បាស ឃុំបេង ស្រុកបន្ទាយអំពិល សរុបចំនួន២៤ ខ្នង និងរលំដើមឈើសង្កត់លើ ប្រជាពលរដ្ឋម្នាក់ បណ្តាលឱ្យបាក់ជើងរបួសធ្ងន់ ដែលស្ថិតនៅចំណុចការដ្ឋាន ធ្វើអាងទឹកជុំ ភាគខាងត្បូងភូមិស៊ីលៀម ។ ហើយជនរងគ្រោះឈ្មោះ ធី ភេទប្រុស អាយុ ៥២ឆ្នាំ ជាមេការធ្វើអាងទឹកជុំ ដែលមូលហេតុខណៈពេល មានខ្យល់បក់បោកយ៉ាងខ្លាំង ជនរងគ្រោះ បានរត់ទៅជ្រកក្រោមដើមឈើ ហើយត្រូវដើមឈើដួលសង្កត់បាក់ជើងខាង
ឆ្វេង  នឹងត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យខេត្ត។
តាមរបាយការណ៍ពីសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ករណីគ្រោះមហន្តរាយនេះ បាន កើតឡើងក្នុង ឃុំគោកមន ចំនួន ១០ ខ្នង ដែលគ្រាន់តែខ្យល់ប៉ើងរបើកដំបូល និងជញ្ជាំង ប៉ុណ្ណោះ ! ចំណែកឃុំបេង ខូចខាតផ្ទះអស់ចំនួន ១៤ខ្នង ខូចខាតតិចតួចអស់ ចំនួន ៨ខ្នង និងរបើកដំបូលផ្ទះទាំងស្រុង ចំនួន ៣ខ្នង របើកដំបូលសាលាឆទាន ១ខ្នង និងរបើកដំបូលសាលារៀន ចំនួន ២ខ្នង ៕


No comments:

Post a Comment