Thursday, May 18, 2017









Bt-news.com និង bt-newsdaily.blogspot.com  នៅប្រទេសថៃ  ពលករខ្មែជួបគ្រោះថ្នាក់ ស្លាប់០៤នាក់ និងរបួស៣នាក់ ចរាចរណ៍ !!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ប្រទេសថៃ៖ យ៉ាងហោចណាស់ក៏មានពលករខ្មែរចំនួន៤នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង
កើតហេតុ នៅក្នុងចំណោមពលករខ្មែរទាំង៧នាក់ខណៈដែលពួកគេបាននាំគ្នា ជិះរថយន្ត តាក់ ស៊ី ចូលទៅកាន់ទីក្រុងបាងកកដើម្បីរកការងារធ្វើ ! តាមសេចក្តីរាយការណ៍ដែលយើងទទួល បាន មកថា ! ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១ និង ២០ នាទី រសៀល ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៧លើកំណាត់ផ្លូវលេខ ៣៣១ ត្រង់ចន្លោះបង្គោលគីឡូ ម៉ែត្រលេខ ១២១ និង ១២២ ស្ថិតនៅត្រង់ចំណុចណង អ៊ីថូន ភូមិ១៤ ឃុំកោះខ្នុរ ស្រុកភ្នំសារៈខាម ខេត្តឆាក់ឈើងសៅប្រទេសថៃ ។

ក្រោយពីកំលាំងតម្រួតបានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ង្កេតឃើញថា មានរថយន្ត មួយគ្រឿងម៉ាកនីសាន់ណាវ៉ារ៉ា ព៌ណខ្មៅ ពាក់ស្លាកលេខ ៧២៦២ បានបើកទៅបុកពី ក្រោយរថយន្តធុនធ្ងន់ម៉ាក ហ៊ីណូ ប្រភេទយីឌុប សណ្តោងរ៉ីម៉កពាក់ស្លាកលេខ ៧០.០៩៨០ និង ៧០.៣១១៦ ដោយរថយន្តនីសាន់ស្ថិតក្នុងសភាព ខ្ទេចខ្ទី ព្រមទាំងមានមនុស្សស្លាប់ជា ច្រើននាក់ផងដែរ ដោយនៅពេលនោះមេឃក៏កំពុង ធ្លាក់ភ្លៀងយ៉ាងខ្លាំង ។ នៅពេលនោះទាំងក្រុមតម្រួតក៏ដូចជាប្រជាពលរដ្ឋបាននាំគ្នាប្រើប្រាស់ឧបករណ៍ ដើម្បីគាស់ ទាញយកសពអ្នកបើកបរដែលត្រូវក្បាលរថយន្តកៀជាប់ទៅនឹងចង្កូត ចំណែកអ្នក ដំណើរ នៅខាងក្រោយដែលជាពលករ ជនជាតិខ្មែរចំនួន៧នាក់  ! ស្លាប់នៅនឹងកន្លែងចំនួន៤នាក់ និង៣នាក់ទៀតរងរបួសធ្ងន់ ដោយត្រូវបានបញ្ជូនទៅកាន់មន្ទីរពទ្យដើម្បីជួយសង្គ្រោះផងដែរ ។ នៅពេលនោះដែរគឺអ្នកដំណើរដែលស្លាប់គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយដោយគ្រាន់តែដឹងថា អ្នករបួសមានឈ្មោះ នីត ភេទស្រី អាយុ៣៤ឆ្នាំ ឈ្មោះ ខេង ភេទប្រុស អាយុ២២ឆ្នាំ និងកុមារម្នាក់អាយុ២ឆ្នាំ ចំណែកអ្នកបើកបរជនជាតិថៃ ដែលស្លាប់ ដែរនោះមានឈ្មោះ ផុងផាត់ មេតអាំផន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ១ឃុំបាងក្លឿ ស្រុកបាងប៉ាក់កុង ខេត្តឆាក់ឈើងសៅ ។
លោក ជីរ៉ាក់វ៉ាត់ ភូក្រងថង អាយុ៣៩ឆ្នាំ អ្នកបើកបររថយន្ត ធំបានរៀប រាប់ថា នៅពេលលោកកំពុងបើកបរដល់ត្រង់ចំណុចកើតហេតុគាប់ជួនមេឃក៏ធ្លាក់ភ្លៀង យ៉ាងខ្លាំងផងនោះ ស្រាប់តែឮសម្លេងអ្វីម៉្យាងមកបុកពីក្រោយ ពេលខ្លួនចុះទៅមើលក៏ ស្រាប់ តែឃើញសភាពបែបនេះ ខ្លួនក៏ប្រញ៉ាប់ទូរស័ព្ទទៅប្រាប់សមត្ថកិច្ចអោយចុះមកត្រួតពិនិត្យ ។

ក្រោយពេលកើតហេតុកំលាំងសមត្ថកិច្ចកំពុងដាក់កំលាំងដើម្បីចុះធ្វើការសាកសួរបន្ថែមទៅលើអ្នកដែលរងរបួសកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ចំណែកសពក៏កំពុងស្រាវជ្រាវរកសាច់ញាតិដើម្បីទាក់ទងទៅអគ្គកុងស៊ុលនិងបញ្ជូនទៅកាន់ស្រុកកំណើតនៅឯប្រទេសកម្ពុជាវិញបញ្ហានេះសមត្ថកិច្ចបានសន្និដ្ឋានថាអាចបណ្តាលមកពីការរអិលទឹកភ្លៀងដោយសារតែការបើកបរលឿនហួសកំណត់ ឬក៏អាចបណ្តាលមកពីអ្នកបើកបរងងុយដេក ៕

No comments:

Post a Comment