Friday, May 12, 2017



















Bt-news.com និង bt-newsdaily.blogspot.com    នាយឧត្តមសេនីយ៍ គន់ គីម  ដឹកនាំប្រតិភូយោធាជាន់ខ្ពស់ ចុះសួរសុខទុក្ខ និនាំយក អាវភ្លៀង ដែលជា អំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជួន បណ្តា កងឯកភាពដែលឈរជើងនៅសមរភូមិមុខ ទិសទី២ នៃយោធភូមិភាគទី៤  !!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖
អាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ត្រូវបាននាំយកមកចែកជួន បណ្តា កងឯកភាពដែលឈរ ជើងនៅសមរភូមិមុខ ទិសទី២ នៃយោធភូមិភាគទី៤នៅទីបញ្ជាការរដ្ឋានកងពលតូចថ្មើរជើងលេខ៤១ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នេះ ! តាមរយៈ  នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេ បញ្ជាការរង នាយសេនាធិការ ចម្រុះ នៃកង យោធពលខេមរភូមិន្ទ ដែលអម ដំណើរដោយមន្រ្តីយោធាជាន់ខ្ពស់ ជាច្រើនរូបទៀតផងដែរ


ស្វាគមន៍នាឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ !
បានសម្តែង ការអរគុណ និងដឹងគុណ ចំពោះ សម្តេចតេជោ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបាន យកចិត្តទុកដាក់ ដល់សុខទុក្ខ កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងនៅសមរភូមិជួរមុខ នៃមាតុភូមិ គ្រប់ពេលវេលា ដូចជានៅរដូវរងារផ្តល់អារងារ នៅរដូវវស្សាផ្តល់អាវភ្លៀង ដែលធ្វើឲ្យ កងកម្លាំង ប្រដាប់ អាវុធទាំងអស់គ្នា មានភាពកក់ក្តៅ និងប្តេជ្ញាអនុវត្ត ឲ្យបានដាច់ខាត នូវបទបញ្ជារបស់សម្តេចតេជោ ដើម្បី ការពារ សុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើនទ្វេឡើង

មិនតែប៉ុណ្ណោះ កងកម្លាំងប្រដាប់អាវុធទាំងអស់ ប្តេជ្ញាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឃុំ-សង្កាត់បន្តអភវឌ្ឍន៍មូលដ្ឋានតរៀងទៅ ។

ឆ្លើយតបនាឱកាសនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍  គន់ គីម បានថ្លែងការកោតសរសើរ ចំពោះកង កម្លាំងប្រដាប់ អាវុធយើងទាំងអស់ ដែលមានស្វាមីភក្តិចំពោះសម្តេច ក្នុងនោះ នាយ បានពាំនាំនូវការផ្តាំ ផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេច ទាំពីរផងដែរ  !  បន្ទាប់មកនាយ ក៏បានប្រគល់អាវភ្លៀង ដល់មេបញ្ជា ការ តាមបណ្តាកង ឯកភាពនីមួយៗ ក្នុងគណៈបញ្ជាការឯកភាពទិសទី២ នាយ បានជម្រុញដល់ មេបញ្ជាការ ទាំងអស់ ! បន្តយកទៅចែកជូនដល់ ដៃយុទ្ធជន ភ្លាមៗដោយមិនបង្អង់ឡើយ

No comments:

Post a Comment