Sunday, May 28, 2017








Bt-news.com និង bt-newsdaily.blogspot.comសិស្សានុសិស្ស និងជាទំពាំងស្នងឫស្សី ត្រូវតែចូលរួមបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ ឯកឧត្តម លាម សុដា ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកត្រពាំង ប្រាសាទ មានប្រសាសន៍ ផ្តាំផ្ញើរសិស្សានុសិស្ស ឱ្យខិតខំ រៀនបន្ថែម នៅវគ្គបំប៉ន មុនការ ប្រលងបាក់ឌុបរយៈពេលបីខែ កុំទុក្ខពេលវេលាចោល ព្រោះថា ការប្រលងនៅឆ្នាំមុន មាន សិស្ស ប្រលងជាប់បាក់ឌុប មានតិចតួចប៉ុណ្ណោះ បើគិតពីមធ្យមភាគព្រោះក្មួយៗ ជាទំពាំងស្នង ឬស្សី និងត្រៀមខ្លួនទៅបោះឆ្នោតឱ្យ
បានគ្រប់គ្នា ប្រសាសន៍នេះឯកឧត្តមលើកឡើង នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ និងលោកគ្រូអ្នក នៅទូរទាំងស្រុកត្រពាំងប្រាសាទ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកត្រពាំង ប្រាសាទ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧

ឯកឧត្តម បានបន្តថា ក្នុងករណីសិស្ស ដែលក្រីក្រពុំមានលទ្ធិភាពទិញសំភារសិក្សា ត្រូវផ្តល់ដំណឹងដល់ឯកឧត្តម ហើយឯកឧត្តម នឹងផ្តល់ សម្ភារៈ ទៅតាមលទ្ធភាព នឹងមិនត្រូវចូលខ្លួនទៅពាក់ព័ន្ធនឹងគ្រឿងញៀន ល្បេងស៊ីសង បង្កើតបក្ខពួកក្មេងទំនើង ភ្លើតភ្លើនរឿងស្នេហា ដែលធ្វើឱ្យប៉ះពាល់ដល់ ការសិក្សា ប៉ះពាល់កិត្តិយសគ្រួសារ ដែលសង្គមមនុស្សស្អប់ខ្វើមឡើយ
ឯកឧត្តមបន្ថែមថា !  លោកគ្រូអ្នកគ្រូ ដែលជាម្ថាយឪពុកទីពីរ សូមជួយ ចូលរួមតាមដាន នៅពេលសិស្សអវត្តមាន ការសិក្សា ត្រូវផ្តល់ដំណឹងទៅអាណាព្យា បាល ឬអាជ្ញាធរ របស់សិស្ស ក្នុង,ឱកាសនោះផងដែរ ឯកឧត្តម បានផ្តាំផ្ញើរដល់សិស្សានុសិស្ស ដែលមានអាយុ១៨ ឡើងទៅ សូមនាំគ្នាទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឱ្យបានគ្រប់គ្នា នៅតាមមូលដ្ឋានរបស់ ខ្លួនកំពុងស្នាក់នៅ ដើម្បីបានមេដឹងនាំ ដែលខ្លួនពេញចិត្ត សំរាប់បន្តដឹកនាំ និងអភិវឌ្ឍន៍ភូមិ ឃុំ យើងតទៅទៀត

No comments:

Post a Comment