Tuesday, May 2, 2017




Bt-news.com and bt-newsdaily.blogspot.com  នគរបាលពន្ធនាគារ ជិះរថយន្តហាយឡែនឌ័រ បុកម៉ូតូពីក្រោយស្លាប់ម្នាក់ និងរបួសធ្ងនធ្ងរម្នាក់
ទុករថយន្តចោល ដាក់មេផាយ !!!!!


ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តស្វាយរៀង៖ មន្ត្រីអាគារនុរក្ស ពន្ធនាគារ ម្នាក់បើករថយន្តហាយឡែនឌ័របុកម៉ូតូពីក្រោយអូសជាង៥០ម៉ែត្របណ្តាលអោយស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ! កាលពីវេលាម៉ោង១៧ និង៥០នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រ១៣៧/១៣៨ ស្ថិតក្នុងភូមិ ប្រសូត្រ២ ឃុំ កណ្តៀងរាយ  ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុគេម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី ឆ្នាំ២០១៣ ពណ៌ ខ្មៅ ស្លាកលេខ ១D ៣៨៧១ បើកពីទិសលិចទៅកើតស្របទិសគ្នាជាមួយ រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២U ៧៨៩៨លុះមកដល់ ចំណុចកើតហេតុខាងលើ បានបុកម៉ូតូ ពីក្រោយពេញទំហឹងផ្លោងហោះបោកក្បាលទៅបុកនឹងកញ្ចក់រថយន្ត រួចអូសជាង ៥០ម៉ែត្រ  ក្រោយពីបុករួចអ្នកបើកបរជាមន្រ្តីនគរបាលអាគារនុរក្សពន្ធនាគារ បានចុះពីរថយន្ត រត់គេចខ្លួនបាត់ស្រមោល ។

ប្រភពខាងលើបានបន្តទៀតថា៖ មន្ត្រីពន្ធនាគារ រូបនោះមានឈ្មោះ ណុប ប៊ុនលី  ភេទ ប្រុស អាយុ ៤២ឆ្នាំ មុខរបរ  មន្ត្រីពន្ធនាគារ រស់នៅភូមិ  អំពិលទឹក  ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្ត កណ្តាល ! ចំណែកអ្នកបើកម៉ូតូមានឈ្មោះ ប្រាក់ សារ៉េត ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ត្រពាំងអំពិល ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង រងរបួសធ្ងន់ (ពាក់មួក) ជិះឌុបគ្នា ជាមួយ ឈ្មោះ សន សុជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ជប់ ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ( ស្លាប់នៅកន្លែងកើត ហេតុ ) (ពាក់មួក) សពយុវជនរងគ្រោះបាត់បង់ជីវិតត្រូវបានសមត្ថកិច្ចប្រគល់ អោយក្រុម គ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីរីឯអ្នករងរបួសធ្ងន់បានបញ្ចូនទៅ ព្យា បាលនៅ មន្ទីរ ពេទ្យបង្អែកខេត្តស្វាយរៀង ! ចំណែក រថយន្តបង្ក និងម៉ូតូ ជនរងគ្រោះ ត្រូវបាននគរបាល ជំនាញយក ទៅរក្សានៅ កន្លែង អធិការដ្ឋាន នគរបាលស្រុកស្វាយទាប ដើម្បីរងចាំធ្វើ ការដោះស្រាយនៅពេលក្រោយ៕

No comments:

Post a Comment