Bt-news.com
និង bt-newsdaily.blogspot.com លោកឧកញ៉ា គិត ម៉េង កាប់ឈើ ! ដឹកជញ្ជួនឈើ ទាំងយប់ទាំងថ្ងៃ
ជ្រកក្រោមគម្រោង ស្ដារបាតអាង ទំនប់វារីអគ្គិសនី សេសានក្រោម២ !!!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តស្ទឹងត្រែង៖ យោងតាម សេចក្តីរាយការណ៍ ពីសកម្មជនព្រៃឈើ និងប្រជាពលរដ្ឋ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង បានឲ្យដឹងថា ! សកម្មភាព កាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើ ដោយ គម្រោងស្ដារ បាតអាង នៅទំនប់ វារីអគ្គិសនី សេសាន ក្រោម២ខេត្តស្ទឹងត្រែង បានកើតមានយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរសមត្ថកិច្ច ជំនាញមិនធ្វើការ បង្ក្រាប នោះ ទេ ។ សកម្មភាពកាប់ឈើនេះ ជ្រកក្រោមគម្រោងស្ដារ បាតអាងនៅទំនប់ វារីអគ្គិសនី សេសានក្រោម២ និងក្រៅ គ្រោងបរិវេណ ក្រុមហ៊ុន ត្រូវបានគេដឹងថា មានការឃុបឃិតគ្នា ជា ប្រព័ន្ធ តាមរបៀប ពុករលួយ ដោយមានឈ្មោះ សេង ជា អ្នករត់ ។
ប្រភពបានឲ្យដឹងទៀតថា ! នៅក្នុងតំបន់បាត អាងទំនប់វារីអគ្គិសនី សេសានក្រោម២ ពុំមាននៅសល់ ឈើ ទៀតទេ ! មានតែព្រៃក្រៅបរិវេណផ្ទៃអាង ពួកគេកែន ប្រជាពលរដ្ឋអោយកាប់ ហើយប្រមូល ដឹកជញ្ជូនមកស្តុក ទុកក្នុងតំបន់បាតអាង ដើម្បីឲ្យក្លាយ ជាឈើ ស្របច្បាប់ ។ ឈ្មួញទាំងនោះកំពុង ជ្រកក្រោមលេស ស្តារបាតអាងទំនប់វារី អគ្គិសនី សេសាន ក្រោម២ ដោយគ្មានលិខិតអនុញ្ញាត ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងពីស្ថាប័នរដ្ឋបាលព្រៃឈើ ។
ប្រភពពីសកម្មជន ព្រៃឈើនិង មន្ត្រីអង្គការក្រៅ រដ្ឋាភិបាលបានឲ្យដឹងថានៅទីតាំងស្តុក ឈើក្នុងបាតអាង មានកន្លែង សម្រាប់កែច្នៃឈើ ហើយឥឡូវត្រូវ បានរុះរើទៅរៀប ចំម៉ាស៊ីនរ៉ៃ រាប់រយគ្រឿង នៅត្រើយខាងកើត ទន្លេសេសាន គ្រប់ គ្រងដោយ ក្រុមហ៊ុនសំអាតបាត អាងនិងមានការ បង្កើតឃ្លាំងស្តុក ឈើមួយកន្លែងទៀតនៅ ចំណុចក្បាលស្នបណ្តែត ទឹកក្រោម ទំនប់វារីអគ្គិសនី សេសានក្រោម២ ។ មន្ត្រីស្ថាប័នពាក់ព័ន្ធបានឲ្យដឹងថា ! តំបន់គ្រប់គ្រង សំអាត់បាត អាងទំនប់វារីអគ្គិសនី សេសានក្រោម២ ត្រូវបានផ្ទេរអាជ្ ញាប័ណ្ណឲ្យទៅ ឧកញ៉ាម្នាក់ ឈ្មោះ ជ័យ ដែលធ្លាប់ល្បី រកស៊ីបំផ្លាញឈើ នៅខេត្តឧត្តរមានជ័យ ។
ហើយឧកញ៉ារូបនេះ ផ្តល់សិទ្ធិឲ្យមនុស្ស២នាក់ ទទួលខុសត្រូវលើការងារ ប្រមូលឈើក្រៅ រង្វង់បាតអាងមក ស្តុកទុកក្នុង អាងដើម្បីនាំចេញ ។ មនុស្ស២នាក់នោះ គឺឈ្មួញឈ្មោះ ទឹមប៊ុនលីន និងឈ្មោះ សានចយ ដែលជាឈ្មួញល្បីល្បាញ ខាង ដឹកជញ្ជូន ឈើខុសច្បាប់ ហើយពួកគេ កំពុងធ្វើអ្វីៗ តាមអំពើចិត្ត ។ មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុង ស្រុកសេសានបានឲ្យ ដឹងថាឈ្មោះសានចយ កំពុងគ្រប់ គ្រងអ្នកកាប់ឈើ និងប្រមូលទិញឈើក្នុង ភូមិសាស្ត្រ ឃុំតាឡាតខ្សាច់ថ្មី ទៅដល់ស្រុកសៀម ប៉ាង ដែលមានរថយន្ត ម៉ាករ៉េវជិត ជាច្រើនគ្រឿង និងគោយន្តកន្ត្រៃរាប់ សិប គ្រឿងផងដែរ ដោយមានឈ្មោះ ហឿន ប៊ុនជឿន ជាមេការមើលខុសត្រូវ។ ចំណែកឈ្មោះទឹម ប៊ុនលីន គ្រប់គ្រង ក្នុងភូមិសាស្ត្រ ចាប់ពីឃុំស្តៅ រហូតដល់ តំបន់ញើន ហើយបាន បង្កើត ទីតាំង ប្រមូល ទិញ ឈើខុសច្បាប់ នៅក្បាលស្ពានបណ្តែត ទឹកក្រោមទំនប់វារីអគ្គិសនី សេសានក្រោម២ ។ ឈ្មោះ ទឹមប៊ុនលីនក៏បាន ប្រើប្រាស់រថយន្តបង្កុងជាច្រើន គ្រឿងចូលកាប់ឈើ នៅតំបន់ខាង ក្រៅ បរិវេណ បាតអាងផង ដែរប្រការ នេះកំពុង ធ្វើឲ្យព្រៃសហគមន៍ និងព្រៃអភិរក្ស ក្នុងស្រុកសេសាន ត្រូវប្រឈមនិង សេចក្តីវិនាស ចៀស មិនផុត ឡើយ ។ មិនតែប៉ុណ្ណោះ តាមមន្ត្រី និង ក្រុមសកម្មជនព្រៃឈើ ក៏ដូចជាក្រុមអាជ្ញាធរ បានថ្លែងរិះគន់ថា ៖ មិនគួរដ្ឋាភិបាលមើលរំលងនោះទេ ព្រោះថា តាមសកម្មភាព ដឹកឈើចេញទៅលក់ នៅស្រុកយួន ទាំងយប់ទាំងថ្ងៃ រាប់រយឡាននេះ គឺជាករណីខុសច្បាប់ លួចគៃបំបាត់ពន្ធរដ្ឋ យ៉ាងស្រស់ៗ ពីសំណាក់ក្រុមហ៊ុននោះ នឹង តំណាង ព្រមទាំងមន្ត្រីជាបក្ខពួក ដែលរួមដៃ ជ្រកក្រោមស្លាកស្ដារបាតអាង សេសាន្ត ២ នោះដែលគេបង្ហើបថា គឺជាការលេងសៀក ៣ សន្លឹកមិនគួណា រដ្ឋាភិបាលមើលរំលងនោះទេ ៕
No comments:
Post a Comment