Monday, May 8, 2017

Bt-news.com និង bt-newsdaily.blogspot.com អ្នកខ្លាំង ជួប ខ្លា ហើយ ! លោក ហ៊ុន សាន បងប្រុស សម្តេចតេជោ នាយករដ្ឋមន្ត្រី ស្នើ សុំម្តេចក្រឡាហោម  ស ខេង ចាត់វិធានការ ម៉ឺងម៉ាត់ចំពោះ លោក ម៉ក់ ជីតូ  !!!!!




ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ភ្នំពេញ៖ មិនគួរអោយជឿ ! ថ្មីៗនេះស្រាប់តែ ធ្លាយព័ត៌មាន តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ព្រោងព្រាត ជុំវិញលោក ហ៊ុន សាន បងប្រុស សម្តេចតេជោ នាយករដ្ឋមន្ត្រី ស្នើ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ចាត់វិធានការ ម៉ឺងម៉ាត់ចំពោះលោក ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ ពាក់ព័ន្ធទំនាស់ដីធ្លី នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានផ្ទៃដីទំហំ ១១៩ ហិកតា ។
លិខិតចុះថ្ងៃទី២ ខែឧសភា ដែលអ្នកសារព័ត៌មាន ទើបទទួលបាននៅយប់ថ្ងៃទី៧ ខែឧសភា បង្ហាញថា លោក ហ៊ុន សាន បញ្ជាក់ថា ថ្មីៗនេះ មន្ត្រីរបស់សម្ដេច ក្រឡាហោម ( លោក ម៉ក់ ជីតូ ) ចេះតែមកគំរាមកំហែង លើលោក ហ៊ុន សាន ក្រុមគ្រួសារ និង សហការី ដែលបានចុះទៅរៀប ចំអភិវឌ្ឍលើដី របស់លោក ហ៊ុន សាន នៅចំណុចភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទំហំ១១៩ហិកតា ។

លោក ហ៊ុន សាន បន្តថា ខ្ញុំសុំសម្តេច ចាត់វិធានការ ម៉ឺងម៉ាត់ចំពោះមន្ត្រីរូបនេះ ដែលតែងតែប្រើអំណាច កៀបសង្កត់ជិះជាន់ អ្នកស្លូតត្រង់ ដើម្បីផលប្រយោជន៍ខ្លួន និង បក្ខពួកមួយក្តាប់តូច ដែលតែងតែ រំខានដល់ការរស់នៅ សុខសាន្តរបស់ ក្រុមគ្រួសារខ្ញុំ ក៏ដូចជាពលរដ្ឋទូទៅផងដែរ ។
បញ្ហានេះ សម្តេចក្រឡាហោម ស ខេង បានចារលើលិខិតនេះ ដោយចាត់ទៅ លោកនាយ ឧត្តមសេនីយ៍ អគ្គស្នងការរដ្ឋបាល មុខការ ពិនិត្យ ! រហូតមកទល់ពេលនេះ  ពុំទាន់មានប្រតិកម្ម បែបណា ពីលោក ម៉ក់ ជីតូ នៅឡើយទេ ។

ជុំវិញការចោទប្រកាន់ខាងលើ BT-NEWS ស្វែងរកលេខទូរស័ព្ទដើម្បី សុំការបំភ្លឺពីលោក ម៉ក់ ជីតូ បានឡើយនៅរសៀលថ្ងៃទី៨ ខែ ឧសភា នេះ ៕


No comments:

Post a Comment