Wednesday, May 10, 2017

Bt-news.com និង bt-newsdaily.blogspot.com  ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ  តំណាង រាស្រ្តមណ្ឌលសៀមរាប និងលោក ជំទាវ ចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំ  សព លោកអនុសេ នីយ៍ទោ អ៊ឹម សំ ដែលជាវីរជនដ៏អង់ អាច ក្លាហានមួយរូប​ បានបាត់បង់ជីវិត នៅសាធារណរដ្ឋ អាហ្វ្រិច កណ្តាល ក្នុងការបំពេញភារកិច្ច ក្រោមឆ័ត្ររបស់ UN










ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ នៅសណ្ឋាគារស៊ីធីអង្គរ នាវេលាម៉ោង ០៦ ល្ងាចមិញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នេះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ  តំណាងរាស្រ្តមណ្ឌលសៀមរាប និងលោក ជំទាវ  បានជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយលោកស្រីភរិយា ! តាន់ ភារ័ត្ន និង កូន ប្រុស ឈ្មោះ សំ រិទ្ធិ អាយុ ៣ខួប ព្រមទាំង ក្រុម គ្រួសារ របស់លោក អនុសេនីយ៍ទោ អ៊ឹម សំ អាយុ៣៧ ឆ្នាំ ដែល ក្រុមឧទ្ទាម សម្លាប់ រំលង អធ្រាត នៅយប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ នៅសាធារ ណៈរដ្ឋអាហ្វ្រិកកណ្តាល ក្នុងប៉េសកកម្មបំពេញ ភារកិច្ច ការពារសន្តិភាព ពិភព លោក ក្រោម ឆ័ត្ររបស់
UN  និង ឧបត្ថម្ភថវិកាចំនួន១០០០ ដុល្លារ ដល់ភរិយា និង
គ្រួសារសព សំរាប់រៀបចំពិធីបុណ្យ ។

ឯកឧត្តម និងលោក ជំទាវ មានការសោកស្តាយ និងសូមចូលរួមរំលែកទុក្ខ ដ៍ក្រៀមក្រំ នៃការ បាត់បង់ជីវិតរបស់លោកអនុសេនីយ៍ទោ អ៊ឹម សំ គឺជាការ ពលីជីវិតប្រកបដោយ កិត្តិយសថ្លៃថ្នូរ និងវីរភាព ដ៏អង់អាចក្លាហាន នៃកុលបុត្រកម្ពុជា ក្នុងការបំពេញបេសកកម្ម មនុស្សធម៌អន្តរជាតិ ក្រោមឆ័ត្រ
UN នៅសាធារណរដ្ឋ អាហ្រ្វិកកណ្តាល ! ឯកឧត្តម និងលោក ជំទាវ ឧទ្ទឹស សូមឲ្យវិញ្ញាណក័្ខន្ធ លោកអនុសេនីយ៍ទោ អ៊ឹម សំ បានទៅកាន់សុគតិភពកុំបីខាន ។

នា ឱកាសល្ងាចមិញនេះដែរ ភរិយា និងគ្រួសារសព លោកអនុសេនីយ៍ទោ អ៊ឹម សំ បានថ្លែង អំណរអរគុណ ហើយ ស្ងើចសរសើរ ដល់ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ និងលោកជំទាវ ដែលបានចូលរួម រំលែក នៃមរណៈទុក្ខនេះ ព្រមទាំងផ្តល់ជាបច្ច័យ ដើម្បីចូលរួមធ្វើបុណ្យ និង ឧទ្ទិស កុសលដល់វីរជនរបស់ជាតិយើងផងដែរ យើងខ្ញុំក្រុមគ្រួសារនៃ សព សូមអោយ ឯកឧត្តម និងលោកជំទាវ ជួបតែសំណាងល្អ អាយុយ៉ឺនយូរ ដើម្បីបន្តជួយប្រជាពលរដ្ឋ តទៅ ទៀត និងចូលរួម អភិវឌ្ឍន៍ ប្រទេសជាតិអោយរីកចំរើន ជានិរន្ត តរៀងទៅ ៕


No comments:

Post a Comment