Tuesday, May 2, 2017




Bt-news.com and bt-newsdaily.blogspot.com ក្មេងទំនើង បាញ់បោះសេរី ០១គ្រាប់ នគរបាល ចាប់បាន​ភ្លាម ! បក្ខពួកមន្ត្រីបាញ់សេរីនៅតំបន់ទេសចរណ៍ វិញ ឈឹង !!!!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ ក្មេងទំនើង ប្រដាប់ដោយកាំភ្លើងខ្លី បាញ់បោះសេរី ចំនួនមួយគ្រាប់ នៅចំណុច ជិតខារ៉ាអូខេ កេសរកូល ភូមិ វិហារចិន  សង្កាត់ស្វាយដង្គំ ក្រុង
-ខេត្តសៀមរាប ! កាល
ពីវេលាម៉ោង ២៣ នឹង៣០នាទី យប់ថ្ងៃទី  ០១ ខែឧសភាឆ្នាំ  ២០១៧  បាញ់បោះសេរីកាំភ្លើងខ្លី ជនសង្ស័យមានគ្នាបួននាក់ ជិះម៉ូតូ ០២គ្រឿង ម៉ាក់ហុងដា
C125 ZomerX ឆ្នាំ២០១៥ ពណ៍ខ្មៅ ភ្លាមៗនោះកម្លាំងនគរបាលអន្តរាគមន៍បានដេញចាប់បានជនសង្ស័យម្នាក់ភ្លាមៗ មានឈ្មោះថា ម៉ារ បុ៑នថន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអ្នកទទួលភ្ញៀវ នៅសណ្ឋាគារ Le'Meraden  Angkor  ផ្នែក ម៉ាស្សា បច្ចុប្បន្នរស់នៅភូមិ សាលា កន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ហើយបក្សពួកបីនាក់ទៀតបានរត់គេចខ្លួនបាត់អស់ លុះពេលព្រឹកថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៧  កម្លាំងនគរបាលបានស្វែងរកចាប់បានជនដៃដល់និងបក្សពួកម្នាក់ទៀត ដែលជនដៃដល់( អ្នកបាញ់) មានឈ្មោះ មុំ ចំរុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាអ្នកគ្រប់គ្រង សណ្ឋាគារសៀមរាប ថោន ក្រុងសៀមរាប បច្ចុប្បន្ន រស់នៅភូមិ បន្ទាយចាស់ សង្កាត់ស្លរក្រាម ក្រុងសៀមរាប បក្សពួកម្នាក់ទៀតឈ្មោះ ម៉ន សុគា  អាយុ ២២ឆ្នាំ បុគ្គលិកសណ្ឋាគារ Ree Hotel និងម្នាក់ទៀតឈ្មោះ ម៉ន សុលាភ អាយុ ១៧ឆ្នាំ រត់គេចខ្លួនបាត់កម្លាំងជំនាញនគរបាលយុត្តិ
ធម៍ ខិតខំប្រឹងប្រែងតាមចាប់អោយទាល់តែបាន ។ 

វត្តុតាងដកហូតជាក់ស្តែងរួមមាន កាំភ្លើងខ្លីម៉ាក់
K54 មួយដើម និងសំបកគ្រាប់ ចំនួន០១ និងគ្រាប់់ចំនួន៧ ទៀត ក្នុងនោះមាន៣គ្រាប់ ដែលបានបាញ់មិនផ្ទុះ ! តាមចំលើយជន ដៃដល់បានសារភាពថា  ការផ្ទុះអាវុធនេះ មកពីស្រវឹង មានការទាស់ទែងសម្តីគ្នា រវាងក្រុមក្មេងទំនើងម្ខាងទៀតមើលមុខហើយ ដឺដងដាក់គ្នា  ! បច្ចុប្បន្ន នគរបាល នៃការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាល នែស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ក៏សាងសំនុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងចាត់ការតាមនិតិវិធី ។

ពាក់ព័ន្ធករណីបាញ់បោះសេរីខាងលើនេះត្រូវបានមហាជន និយាយតៗគ្នាថា ! ក្រុមក្មេងទំនើង បាញ់ ០១គ្រាប់នៅកណ្តាលយប់សមត្ថកិច្ច​តាមប្រមាញ់ តាមចាប់ខ្លួនបានយ៉ាងងាយ ! ចុះបក្ខ ពួក មន្រ្តី បាញ់បោះសេរីនៅតំបន់ទេសចរណ៍ ដែលមានមនុស្សរាប់មិនអស់ ត្រូវគេដឹងក្រុម ឫបក្ខពួក ហើយ នៅក្បាលល្ងាចទៀត ហេតុអ្វីបានជាមើលមិនឃើញ ! ហេតុអ្វីចាប់មិនបាន ហើយក្រុមមន្រ្តីទាំងនោះបាញ់រហូតដល់ទៅ គ្រាប់ទៀតផង  ៕


No comments:

Post a Comment