Tuesday, May 30, 2017












Bt-news.com និង bt-newsdaily.blogspot.com  សង់ផ្ទះ នៅឧឡានអង្គរ ០១ យប់ រួចរាល់ អស្ចារ្យ ណាស់អាជ្ញាធរជាតិអប្យរា !!!!


ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋជាបឋមមកថា ! មន្រ្តីអាជ្ញាធរជាតិ អប្សរា បើកដែ អោយ មន្រ្តីអាវុធហត្ថ​ម្នាក់ រានដីឧឡានអង្គរ សង់លំនៅដ្ឋានកម្មសិទ្ធ ផ្ទាល់ ខ្លួន (ផ្ទះហោះ) ស្របពេលយុទ្ធនាការឃោសនារកសម្លេងឆ្នោត ( ឃុំ ! សង្កាត់ ) នៅយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នេះ រួចរាល់ជាស្ថាពរ នៅចំណុច ជាប់ផ្លូវខាង ក្រោយ ស្ថា នីយ៍ ផ្សាយបន្ត ប៉ុស្តិ៍លេខ៥  ស្ថិតក្នុងភូមិមណ្ឌល០៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប !  ដោយ ផ្នូរជាលុយ​ ដើម្បីបិទមាត់ ។

ប្រជាពលរដ្ឋនិយាយទៀតថា ! ពាក់ព័ន្ធ ហ្នឹងដីខាងលើ នេះមិនមែនដីកម្មសិទ្ធ របស់ មន្រ្តី អាវុធហត្ថពីដូនតានោះទេ វាជាដីកាប់ព្រៃឧឡានអង្គរ ! សាងសង់ (ផ្ទះហោះ) បាន លុះ ត្រាតែត្រូវរ៉ូវគ្នា ទើបសង់បានបែបនេះ ក៍ប៉ុន្តែសម្រាប់ ពលរដ្ឋក្រីក្រវិញសាងសង់ ទ្រោគ មាន់ ក៍មានច្បាប់ទំលាប់ត្រឹមត្រូវដែរ ពោលគឺ សុំច្បាប់ពីអាជ្ញាធរជាតិអប្សរា ទើបសង់បាន  ! ចំពោះ ផ្ទះហោះខាងលើ វិញសាងសង់នៅទីតាំងផ្សេងរួចរាល់ ! លើកដាក់នៅពេលយប់ ធ្វើយ៉ាងណា ក្នុងមួយយប់អោយ រួចរាល់ជាការស្រេច​ ។

ពាក់ព័ន្ធការសាងសង់ផ្ទះហោះខាងលើ
BT-NEWS បានសុំការបំភ្លឺតាមទូរស័ព្ទទៅលោក ឡុង កុសល្យ ប្រធាននាយកដ្ឋានផ្សព្វផ្សាយអាជ្ញាធរជាតិអប្សរា នៅរសៀល ថ្ងៃទី៣០ ខែឧសភានេះថា !  លោកធ្វើការស្រាវជ្រាវសិន ! អោយរង់ចាំបន្តិច  ចាំលោកផ្តល់ជាតំណឹងមកវិញ  

( នៅមាន តទៀត
BT-NEWS ស្រាវជ្រាវរកឈ្មោះ មន្រ្តី ខាងលើ និងឯកសារ ពាក់ព័ន្ធ ! បើ​មានបញ្ហា សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ )

No comments:

Post a Comment