Wednesday, May 24, 2017







Bt-news.com និង bt-newsdaily.blogspot.com   អគ្គីភ័យ ឆាបឆេះ តូបអាជីវករ លក់ដូរ ១៤តូប ផ្សារសាមគ្គី ផ្នែកខាងក្រោយ  !!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ អគ្គិភ័យ លេបត្របាក់ តូបលក់ដូរ នៅផ្នែកខាងក្រោយផ្សា សាមគ្គី មានចំនួន ១៤តូប ដូចជា តូបលក់កាហ្វេ , តូប លក់ បន្លែ ,តូបដាក់ស្តុបគ្រឿងឡាន ,តូប អេតចាយ និងមានតូប ចម្រុះ មួយចំនួនទៀត ! កាល ពី វេលា ម៉ោង ១០ និង៤០នាទី ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នេះ ! ហេតុការណ៍នេះបណ្តាលមកពីទូសេខ្សែរ ភ្លើង ស្ថិតនៅ ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្ត សៀមរាប ! ដោយបំផ្លាញ ទ្រព្យ សម្បត្តិក្រុមអាជីវករ ទាំងស្រុង ប៉ុន្តែមិនបង្កអោយអ្នកណារងរបួសនោះឡើយ

សាក្សី ពីអ្នកជិតខាង បានប្រាប់អ្នកព័ត៌មានថា ! មុនដំបូងពួកគាត់ ឃើញភ្លើងឆេះ ចេញពីតូបអ្នកស្តុបបន្លែ នៅកណ្តាលគេ ខណៈពេលនោះពួកគាត់ ក៏បាន ស្រែកហៅគ្នីគ្នា នៅទល់មុខ និង ហៅ ម្ចាស់ តូបលក់កាហ្វេនោះ ដើម្បីជួយពន្លត់គ្នា ប៉ុន្តែគ្របគ្រងស្ថានការ មិនបាន ត្រូវបានភ្លើងឆេះ រាលដាល ដល់តូបរបស់អ្នកលក់កាហ្វេ រួចបន្តទៅ តូបផ្សេងទៀត បណ្តាលអោយ ឆាបឆេះ កាន់តែ ខ្លាំងទៅៗ លុះមួយសន្ទុះក្រោយមក រថយន្តពន្លត់អគ្គិភ័យ របស់សមត្ថកិច្ច ក៍មកដល់ រួចនាំគ្នាទាញស៊ីយ៉ូ បាញ់ភ្លាមៗ ។

ចំណែកម្ចាស់តូបទាំងមូល មានឈ្មោះ  ស៊ីវ អាន ភេទស្រី អាយុ៦១ឆ្នាំមានមុខរបរលក់ដូរ មាន ទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប បានរៀបរាប់ប្រាប់ នៅមុខសមត្ថ កិច្ចថា  មុនដំបូង រូបគាត់កំពុងនៅផ្ទះ ស្រាប់តែមានគេ ទូរស័ព្ទប្រាប់ថា ភ្លើងឆេះតូប លក់ ឥវ៉ាន់ អស់ហើយ ពេលនោះរូបគាត់ និង ប្តី ក៏បាននាំគ្នាជិះម៉ូតូមកមើល ក៏ឃើញឆេះអស់ បាត់ទៅហើយ ។ លោកស្រីបន្តថា ! តូបដែលគាត់បានជួលអោយគេ លក់ដូរនោះមានចំនួន ១៤តូប ធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំង បាំងសង្ក័សី ក្នុងនោះ តូបដែលមាន ទំហំ ៤ម X៧ម មានចំនួន១០តូប ក្នុងតម្លៃ៣០ដុល្លា ក្នុង១ខែ និងតូប ៣មX៧ម មានចំនួន៤តូប តែចែក ចេញជាពីម្ចាស់ តម្លៃ១០០ដុល្លាក្នុងមួយខែ ដែលមានអ្នកជួល លក់កាហ្វេ និង អ្នកជួលតូប លក់អំពៅ ​។​ អ្នកស្រីបន្តថា ការខូចខាតអស់តូប ទាំង ស្រុងនោះ គឺអស់ទឹកប្រាក់ ប្រមាណ ជា ៥០០០ដុល្លា

សមត្ថកិច្ច បានប្រាប់ថា ! ករណីឆេះតូប ក្រោយផ្សារសាមគ្គីនោះ គឺបណ្តាលមក ពីទូសេខ្សែភ្លើង មុនដំបូង ចេញពីតូប ស្តុបបន្លែបោះដុំ អោយម៉ូយនៅក្នុង ផ្សារសាមគ្គី ដែលពួកគាត់ បាន យក បន្លែ នាំចូលពីប្រទេសជិតខាង ។ សមត្ថកិច្ចបានបន្តថា ! ក្រោយពេលកើតហេតុ មានរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការខេត្ត ចំនួន៣គ្រឿង និង របស់កងរាជអាវុធហត្ថ ខេត្ត ចំនួន៣គ្រឿង ដើម្បីជួយបាញ់ពន្លត់ ត្រូវបានរលត់ អស់ទាំងស្រុង នៅវេលាម៉ោង ១១ និង ៤៨នាទីព្រឹក ថ្ងៃ ដដែល ៕  




No comments:

Post a Comment