Tuesday, May 16, 2017





Bt-news.com និង bt-newsdaily.blogspot.com  អនិច្ចាសង្ខាមិនទៀង រថយន្ត បុក ស្ត្រីម្នាក់ស្លាប់ ទៀតហើយ !!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ រថយន្តនីសាន់សណ្តោងរឺម៉ក ដឹកទឹកសុទ្ធ បើកលឿនរេចង្កូតធ្លាក់ផ្លូវទៅ បុក ស្ត្រីម្នាក់ស្លាប់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកស្រុកអន្លង់វែង ខណៈកំពុង ដេក លើអង្រឹងក្រោមដើមឈើមុខផ្ទះ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិបន្ទាយចាស់ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

លោកអនុសេនីយ៍ឯក ផន ជាង នាយផ្នែកចរាចណ៍ ស្រុកត្រពាំងប្រាសាទបាន ឱ្យដឹងថា រថយន្ត
ដែលបង្ករគ្រោះថ្នាក់ ជាប្រភេទរថយន្តនីសាន់ព៌ណស អត់ស្លាកលេខ សណ្តោងរឺម៉ក ពិក្រោយដឹកទឹកសុទ្ធលក់ អ្នកបើកបរឈ្មោះ អូន មករា ភេទប្រុស អាយុ១៩ ឆ្នាំ មានទី លំនៅ ភូមិ-ឃុំនិងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចំណែកស្ត្រីរងគ្រោះឈ្មោះ សុន ម៉ៅ ភេទស្រី អាយុ ២៣ឆ្នាំមានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។

អ្នកឃើញហេតុកាណ៍បានឱ្យដឹងថា មុនពេលកើតហេតុរថយន្តខាងលើបានបើកតាម ផ្លូវជាតិ ដឹកទឹកសុទ្ធលក់ធម្មតា លុះដល់កន្លែងកើតហេតុ ដោយសារផ្លូវមាន សភាព ដូចជាទឹករលក ហើយរថយន្តបើកលឿនផង បណ្តាលឱ្យរថយន្ត ហើបកង់មុខ ហើយរ៉េចង្កូតធ្លាក់ប្រឡាយ និង ជ្រុលទៅបុក ស្រ្តីជនរងគ្រោះដែលកំពុងដេកក្នុង អង្រឹងក្រោមដើមឈើមុខផ្ទះ បណ្តាល ឱ្យរបួសធ្ងន់ ចំណែករថយន្តនិងរឺម៉កបានក្រឡាប់ផ្ងារជើង ។ ក្រោយពីកើតហេតុ អ្នកបើក បរ រថយន្ត បានរត់គេចខ្លួនបាត់ ចំណែកស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីពេទ្យ បង្អែកស្រុក អន្លង់វែង ក៍បានស្លាប់តែម្តង !  បន្ទាប់ពីរវាស់វែងរួចសមត្ថកិច្ច បានយករថយន្តយកទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់ ៕

No comments:

Post a Comment