Bt-news.com និង bt-newsdaily.blogspot.com ឯកឧត្តម សរ ថាវី អភិបាលខេត្ត បិទមិនអោយ លោក កែវ ឋានៈ នាំធ្យូង ឆ្លងដែន យកទៅលក់នៅប្រទេស !!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តមានជយ័៖ ឯកឧត្តម សរ ថាវី អភិបាលខេត្តឧត្តរមានជ័យបានប្រាប់ BT-NEWS តាម ទូរស័ព្ទនៅរសៀលថ្ងៃទី ២២ ខែឧសភា មុននេះថា ! ឯកឧត្តម បិទមិនអោយលោក វរសេនីយ៍ ឯក កែវ ឋានៈ មន្រ្តីយោធាទំនាក់ទំនងព្រំដែន នាំធ្យូងឆ្លងដែនយកទៅលក់នៅប្រទេស ថៃ ១ សប្តាហ៍ហើយ លោកមិនអនុញ្ញាត អោយនាំចេញទៀតឡើយ ! លុះត្រាតែមានច្បាប់ទំលាប់ ពីជំនាញរដ្ឋបាលព្រៃឈើ ទើបដឹកជញ្ជួនឆ្លងដែនយក ទៅ លក់នៅប្រទេស ថៃ បាន ។
ឯកឧត្តមបានបញ្ជាក់ថា ! កន្លងមក កែវ ឋានៈ បានទិញជាសារ៉ុងជួយបក្សមែន មិនមែន បក្សអនុញ្ញាតិអោយ មន្រ្តីខាងលើធ្វើអញ្ចឹងនោះទេ ! ព្រោះវាជាករណី បំផ្លិចបំផ្លាញព្រៃឈើ ដែលជាធនធានធម្មជាតិ ។
ទោះជាយ៉ាងណាក៍នៅតែមានការរិះគន់ពីមហាជន ! ចំពោះ មេឈ្មួញ ប្រមូលទិញ ធ្យូង ឆ្លងដែន ពីនាក់ ប្ដីប្រពន្ធ ឈ្មោះ កែវ ឋានៈ និងប្រពន្ធឈ្មោះ ចែ ធំ បានធ្វើសកម្មភាព ប្រមូល ទិញ ដដែល មិនមានជំនាញស្ថាប័ន ក្នុង ស្រុកមួយណា ហ៊ានបង្រ្កាប ឫក្អកឡើយ ។
មហាជននិយាយទៀតថា ! ការប្រមូលទិញរបស់មេឈ្មូញទាំងពីរខាងលើ បានធ្វើអោយ ប្រជាពលរដ្ឋ ប្រឈម នឹងការលំបាកជាខ្លាំង ដោយសាធ្យូងឡើងថ្លៃ រហូត ជននោះបានយក បក្សជាខែល ក្នុងការធ្វើបទល្មើស ទៀតផង តើ ឯកឧត្តម អភិបាលខេត្តចាត់ការ យ៉ាងណា ចំពោះជននេះ ។
ទាក់ទិនការចោទប្រកាន់ខាងលើ BT-NEWS មិនអាចសុំការបំភ្លឺទៅលោក កែវ ឋានៈ បានទេ នៅរសៀលថ្ងៃទី ២២ ខែឧសភា នេះ ព្រោះមិនមានលេខទូរស័ព្ទ ៕
No comments:
Post a Comment