Friday, May 12, 2017
Bt-news.com និង bt-newsdaily.blogspot.com អង្គការកម្ពុជា ដើម្បីជួយស្រ្តីមានវិបត្តិ ( CWCC ) បានបើកយុទ្ធនាការផ្សព្វផ្សាយ ការ ដឹងគុណ លោក ឪពុក អ្នក ម្តាយ ក្រោមប្រធានបទ ( គុណឪពុក ដូច ខែ គុណម៉ែដូច ថ្ងៃ )
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តសៀមរាប៖ នៅវិទ្យាល័យដំដែក នាព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៧ អង្គការកម្ពុជា ដើម្បីជួយស្រ្តីមានវិបត្តិ ( CWCC ) បានបើកយុទ្ធនាការផ្សព្វផ្សាយដល់ លោកតា លោក យាយ ឪពុកម្តាយ មកពីស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម ព្រមទាំង សិស្សានុសិស្ស ! ស្តីពី ឪពុក ម្តាយ គំរូ និងការ ដឹងគុណលោកឪពុក អ្នក ម្តាយ ក្រោមប្រធានបទ ( គុណ ឪពុក ដូច ខែ គុណម៉ែ ដូច ថ្ងៃ ) និងបន្តចលនាផ្សព្វផ្សាយដល់ បុរសៗ ត្រូវតែគ្រប់គ្រង កំហឹង មិនត្រូវប្រើ អំពើ ហឹង្សាទៅលើស្រ្តីទន់ខ្សោយឡើយ ! ពិធី នេះ ដំណើរ ក្រោមទៅ បាន ក្រោម វត្តមាន លោក សួង សុភាព ប្រធានគ្រប់គ្រងតំបន់ខេត្តសៀមរាប ( CWCC ) និង លោក ស្រី ងិន មុំ អភិបាលរងស្រុកសូទ្រនិគម ព្រមទាំងមន្រ្តី ពាក់ព័ន្ធជាច្រើនស្ថាប័ន ! ចូលរួមផងដែរ ! និងមានការឧបត្ថម្ភរបស់អង្គការ ដែនដីមនុស្ស នៃប្រទេសអាឡឺម៉ង់ ។
មានតែប្រទេសពីរទេ ដែលបានប្រារព្វធ្វើ ពិធី រំលឹកគុណឪពុក ម្តាយ មុនគេបង្អស់ ជាង ១០០ឆ្នាំហើយ គឺប្រទេស ក្រិច និង ប្រទេសរ៉ូម៉ាំង ហើយសព្វថ្ងៃនៅមាន ប្រទេស មួយ ចំនួនទៀត មិនទាន់មាន ភាពទូលំទូលាយ នៅឡើយទេ ក្នុងការប្រារព្វពិធីនេះ ! ពិធីខាង លើប្រារព្វធ្វើឡើងបង្ហាញពីភាពដឹងគុណ របស់ ម្តាយ ដែលបានពរពោះ កូនៗ ៩ ខែ១០ ថ្ងៃនៅក្នុងផ្ទៃ និងម្តាយបាន ចិញ្ចឹម បីបាច់ថែរក្សា កូនចាប់តាំងពីតូចរហូតដល់ធំ ចំណែកគុណលោក ឪពុក ក៍ដូចគ្នាដែរ ។
សកម្មភាពនេះបានបង្ហាញពីភាព លើកកំពស់ សិទ្ធកុមារ និងការកាត់បន្ថយ ការរំលោភសិទ្ធកុមារ ជាពិសេស បង្កើននូវការទំនាក់ទំនង ល្អៗរវាងឪពុកម្តាយ និងកូនៗ មិនតែប៉ុណ្ណោះ ! ធ្វើការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងសហគមន៍ផងដែរ ដូចអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ( កុមារជំនាន់ក្រោយ ដាច់ខាតត្រូវតែល្អជាង ប្រសើរជាងជំនាន់មុន ) ។
សូមក្មួយៗទាំងអស់ខិតខំ សិក្សារៀនសូត្រ ដើម្បីទទួលបាននូវមាសដុំ ទាំងនេះ យកទៅប្រើប្រាស់កែឆ្នៃបន្ត ក្នុងជីវភាពរស់នៅ ជាក់ស្តែង សម្រាប់ជាគុណប្រយោជន៍ ដល់ខ្លួនឯង សង្គមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូលផងដែរ ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment