Sunday, May 7, 2017




Bt-news.com និង bt-newsdaily.blogspot.com  អនិច្ចារ្យ សង្ខារ​មនុស្សមិនទៀង ! ជិះ​ម៉ូតូសុខៗស្រាប់តែកង់ឡានរបូត រត់ទៅបុកបណ្តាលឲ្យស្លាប់ភ្លាមនៅកន្លែង !!!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តតាកែវ៖ បុរសវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ ខណៈពេល​រូបគាត់ ធ្វើដំណើរ​តាមផ្លូវ ស្រាប់តែ​កង់រថយន្តរបូតចេញពីរថយន្ត រត់ទៅបុកចំពីមុខពេញទំហឹង កាលពីវេលាម៉ោង១៨ និង៤០នាទី យប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ នេះ នៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូមែត្រលេខ ៤៨.៤៩ ស្ថិតនៅ​ក្នុងភូមិរវៀង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ! ជនរងគ្រោះមានឈ្មោះ ឡុង បូ ភេទប្រុស​ អាយុ៤៥ឆ្នាំ រស់នៅ​ភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បើកបរម៉ូតូម៉ាកហុងដា
C ១២៥ ពាក់ស្លាកលេខភ្នំពេញ.1V.4983

សាក្សីដែលបានឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា៖ មុនពេលកើតហេតុគេបានឃើញជនរងគ្រោះធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែ​មកដល់កន្លែងកើតហេតុ មានរថយន្តធុនធំមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ.
3C.0099 ធ្វើដំណើរ​ក្នុងទិសដៅពីជើងទៅត្បូង ច្រាសទិសគ្នា បានរបូតកង់ខាងឆ្វេងចេញពីរថយន្ត រត់ទៅបុកម៉ូតូជនរងគ្រោះពីមុខពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ រីឯនាក់បើកបរបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងរួច ក៌បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្ក និងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកសំរោង ដើម្បី​រងចាំដោះស្រាយនៅពេលក្រោយ ៕


No comments:

Post a Comment