Sunday, May 7, 2017




Bt-news.com និង bt-newsdaily.blogspot.com ឃាត់ខ្លួនបក្ខពួកជួញដូរ ! ប្រើប្រាស់ គ្រឿង ញៀន នៅវត្ត និងឃាត់ខ្លួន ព្រះសង្ឃ បំផ្លាញ វិស័យ​ព្រះពុទ្ធសាសនា ១ អង្គ  !!!!!! ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តក្រចេះ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្លូង សហការជាមួយកម្លាំង ការិយាល័យប្រឆាំង គ្រឿងញៀនខេត្ត បានចុះបង្ក្រាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅ ចំណុច ក្នុងវត្តសិលានទី ភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូងខេត្តក្រចេះ ឃាត់ខ្លួនបាន ជន សង្ស័យចំនួន ០១ អង្គ ជាព្រះសង្ឃ បំផ្លាញ វិស័យ ព្រះពុទ្ធសាសនា  ឈ្មោះ ពូន ពុនដែន អាយុ ២៧ វស្សា គង់នៅវត្តសិលានទី ភូមិជ្រោយ ថ្មក្រោម ឃុំឆ្លូង ដកហូតបានវត្ថុតាង រួមមាន ! សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន និង ទូរស័ព្ទ ចំនួន ០១ គ្រឿង ម៉ាក
NOKIA  ពណ៌ ខ្មៅ នៅវេលាម៉ោង ០៨ និង ៣០ នាទី ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៧ កន្លងមកថ្មីៗនេះ  ។
ក្រោយទទួលបានចំលើយសារភាពរបស់ព្រះសង្ឃព្រះនាម ពូន ពុនដែន អង្គនេះ នៅវេលា ម៉ោង ១០ និង ០០ នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងយើងបានបន្ត ទៅបង្រ្កាបឃាត់ខ្លួនបានជន សង្ស័យ ដែលជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ចំនួន ២ នាក់ទៀត ដែលជាមុខសញ្ញា ប្រើ ប្រាស់គ្រឿងញៀន ជាមួយព្រះសង្ឃខាងលើ នៅចំណុចក្នុងបរិវេណវត្តសិលានទីដដែល មាន ១-ឈ្មោះ ឆេង ម៉ាល័យ ហៅ ញ៉ាញ់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ប្រាកដ ទីលំនៅភូមិជ្រោយថ្មលើ ឃុំឆ្លូង ស្រុកឆ្លូង ! ២-ឈ្មោះ យង់ សីហា ហៅ តឿ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែ  មុខរបរ ធ្វើចំការ នៅភូមិថ្មីទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ព្រមទាំង ដក ហូតបានវត្ថុតាង រួមមាន ! ម៉ូតូ ចំនួន ០១ គ្រឿង ម៉ាក HONDA WAVE អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ឆ្នាំ ២០១៤ , បារី ចំនួន ០២ កញ្ចប់ , ដែកកេះ ចំនួន ០១ , កាបូបស្ពាយតូច ចំនួន ០១ និង កាបូបលុយ ចំនួន ០១ ។
បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ឈ្មោះ ឆេង ម៉ាល័យ ហៅ ញ៉ាញ់ នៅវេលាម៉ោង ១០ និង ១៥ នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងយើង បានបន្តទៅបង្រ្កាបឃាត់ខ្លួនបានជនសង្ស័យ ដែល ជា មុខសញ្ញាជួញដូរ នៅចំណុចមាត់ផ្លូវ ច្រកចូលក្លោងទ្វារវត្តសិលានទី ឃាត់ខ្លួនឈ្មោះ ទូច មករា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង និង ដកហូតបានវត្ថុតាងរួមមាន ម៉ូតូ ចំនួន ០១ គ្រឿង ម៉ាក HONDA WAVE អាល់ហ្វា សម្រាប់អូសរ៉ឺម៉ក គ្មានស្លាកលេខ គ្មានខោអាវ ពណ៌ខ្មៅ , ទូរស័ព្ទ ចំនួន ០២ គ្រឿង ម៉ាក NOKIA ចុចពិល , ម្ស៉ៅក្រាមពណ៌ សង្ស័យថាជាគ្រឿងញៀន ចំនួន ០២ កញ្ចប់ ( ០១ កញ្ចប់ធំ និង ០១ កញ្ចប់តូច ) , ដែកឆាបបីជ្រុង ចំនួន ០១ ។
បច្ចុប្បន្ន ព្រះសង្ឃ ព្រះនាម ពូន ពុនដែន ត្រូវបានកម្លាំងយើងប្រគល់ជូនមន្ទីរធម្មការខេត្ត និង គណកម្មការវត្តគ្រប់គ្រងបណ្តោះអាសន្ន ហើយត្រូវបានផ្សឹក នៅវេលាម៉ោង ១០ និង ១០ នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ ម្សិលមិញ ! ចំពោះជនសង្ស័យ ៣ នាក់ទៀត និងវត្ថុតាងទាំង អស់ កំពុងឃាត់ខ្លួន និងរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកឆ្លូង ដើម្បីកសាងសំនុំរឿងតាមនីតិវិធី ៕


No comments:

Post a Comment