Monday, May 1, 2017
Bt-news.com and bt-newsdaily.blogspot.com ឯកឧត្តម ហ៊ូ វ៉ាន់នី ស្នងការខេត្ត
សៀមរាប ដាក់ទោសជនបាញ់បោះសេរី នៅតំបន់ អភិរក្ស បឹងពារាំង !!!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តសៀមរាប៖ ឯកឧត្តម ហ៊ូ វ៉ាន់នី ស្នងការខេត្តសៀមរាបបានថ្លែងប្រាប់ BT-NEWS តាម ទូរស័ព្ទ ថ្ងៃទី០១ ខែឧសភា មុននេះថា ៖ ករណីមនុស្សមួយក្រុមមានគ្នីគ្នាជិត២០ នាក់ផឹក ស្រា ស្រវឹង បាញ់បោះសេរីនៅតំបន់អភិតក្ស បឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប កាលពីថ្ងៃទី១៧ខែមេសា ឆ្នាំ២០១៧ កន្លងមក ក្នុងនោះមានលោក ទា គឹមសុទ្ធ ប្រធានមន្ទីរ កសិក្មរុក្ខា ប្រមាញ់ និង នេសាទផងដែរ ! ករណីនេះ ឯកឧត្តម មិនទាន់មានចំណាត់ទេ ព្រោះ ឯកឧត្តម ទើបតែតែងតាំង ជាស្នងការបាន រយៈពេល ៣ថ្ងៃ ក៍ប៉ុន្តែលោកទទួលតំណឹងតាម រយៈឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តថា៖ លោក ទា គឹមសុទ្ធ មិនពាក់ព័ន្ធទេ ! កូនចៅ លោក ទា គឹមសុទ្ធ ទេជាអ្នកបាញ់នោះ ! ឯកឧត្តមបានបញ្ជាក់ថា ! អ្នកដែលបាញ់បោះសេរី ត្រូវតែទទួលទោស ទៅតាមច្បាប់ ព្រោះប្រទេសកម្ពុជា មាន ច្បាប់ ទំលាប់ត្រឹមត្រូវណាស់ ដូច្នេះហើយ ! ជនដែលប្រព្រឹត្តមិនអាចរួចខ្លួនបានឡើយ ។
ប្រជាពលរដ្ឋសង្ឃឹមថា ! ករណីបាញ់បោះសេរីខាងលើ ច្បាប់ចាត់ការអោយបានលឿនផង ដើម្បីជាគម្រូ មួយ សម្រាប់ជនក្រោយៗកុំអោយដើរ បាញ់សេរី តាមអំពើរចិត្តទៀត ! ប្រជា ពលរដ្ឋសង្ឃឹមទៀតថា ! សម្តេចតេជោ ហ៊ុន សែន ហ្នឹងជម្រុញ ដល់មន្ត្រីដើម្បីពាក់ព័ន្ធក្នុង ខេត្តសៀមរាប ចាត់ការរឿងនេះ ! ព្រោះករណីខាងលើ ប្រហែលជាមានអ្នកធំ នៅពី ក្រោយខ្នង បានជា នគរបាលដឹងហើយ បែជាសម្ងំស្ងាត់ឈឹងទៅវិញនោះ ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment