Monday, May 29, 2017











Bt-news.com និង bt-newsdaily.blogspot.com   បុរសម្នាក់ដេកស្លាប់ សង្ស័យ ពស់ចឹក  !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ
ប្រជាពលរដ្ឋប្រទះឃើញ បុរសម្នាក់ដេកស្លាប់នៅកណ្តាលវាលស្រែ ! សង្ស័យបណ្តាលមកពីពស់ចឹក កាលពី វេលាម៉ោង១០ និង០០នាទី នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ម្សិលមិញ ស្ថិតត្រង់ចំណុចត្រពាំងកកោះ ចំងាយ ៣គីឡូម៉ែត្រ ខាងកើតភូមិសាលារ៉ាង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។

សាកសពជនរងគ្រោះឈ្មោះ ស៊ិញ សឿត ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ក្នុងភូមិ ឃុំកើតហេតុខាងលើ ! បើតាមការពិនិត្យសាកសព ពីសមត្ថកិច្ចជំនាញបាននិយាយថា នៅលើដងខ្លួនជនរងគ្រោះ ពុំមានស្លាក ស្នាមអ្វីទាំងអស់ ហើយមានតែស្នាមជាំចំនួន ពីរកន្លែង នៅត្រង់ករ.ជើងខាងស្តាំ ដោយសារពស់ចឹក ព្រោះនៅមុនពេលស្លាប់ជនរងគ្រោះមានស្ថានភាពប្រកាច់ ទើបបណ្តាលឱ្យ ចេញលាមួកប្រឡាក់ខោលីអូ ។ ហើយនៅក្បែរកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញសំភារដូចជា ចបជីក១ ពូថៅ១ សត្វត្រគួត ១ក្បាល កែវឆ្លុះសត្វ១ និងរកឃើញ ថង់សម្រាប់ដាក់សំភារៈ ពីតាំងកើតហេតុប្រហែល ១ គីឡូម៉ែត្រ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបាននិយាយថា ជនរងគ្រោះដើរឆ្លុះសត្វនៅពេលយប់ ហើយទំនងជាជាន់ពស់ ទើបត្រូវពស់ចឹងចំជើងខាងស្តាំ តែជនរងគ្រោះបានទម្លាក់ ង់ ដាក់សំភារៈចោល រួចក៏ព្យាយាមដើរទៅផ្ទះ តែដើរបានត្រឹមមួយគីឡូម៉ែត្រ ពឹសពស់ក៏ ជ្រាបចូលដល់បេះដូង ធ្វើឱ្យជនរងគ្រោះប្រកាច់ស្លាប់តែម្តង

No comments:

Post a Comment