Monday, May 15, 2017







Bt-news.com និង bt-newsdaily.blogspot.com   រថយន្ត គ្រឿង បុកគ្នា បណ្តាលអោយ មនុស្ស ប្រុស ស្រី ស្លាប់ និងរបួស ២១ នាក់ !!!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្ត
កំពង់ស្ពឺ៖ រថយន្ត បី គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្សប្រុស-ស្រី ស្លាប់ និងរបួស ២១នាក់ នៅលើកំណាត់ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ស្ថិតនៅភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៥ និង៥៥ នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នេះ
លោកឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរងខេត្ត កំពង់ស្ពឺបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត មួយគ្រឿងម៉ាក់ ហ៊ីយ៉ានដាយ ពណ៌ស រថយន្តបែន ពាក់ស្លាកលេខភ្នំពេញ 3D-2933 មិនស្គាល់ អ្នកបើកបរ ចុះរត់គេចខ្លួនបាត់ បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើ បានបុករថយន្ត មួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ឡានកូរ៉េ ពាក់ស្លាកលេខ ភ្នំពេញ 2J-0849 បើកបរ ដោយឈ្មោះ រឹត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង បើកបរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យក្រឡាប់ផ្ងារជើង រួចរថយន្តបែន ក៏រេចង្កូត ទៅបុករថយន្ត មួយគ្រឿងទៀត ម៉ាកសាំយ៉ុង ប្រភេទទេសចរណ៍ ពាក់ស្លាកលេខភ្នំពេញ 2Q-4362 បើកបរពីកើត មកលិច បណ្ដាលឲ្យស្លាប់ និងរបួស ២១នាក់ ស្រី ១០នាក់ ក្នុងនោះស្លាប់ នាក់ ប្រុស រងរបួសធ្ងន់ស្រាល ១៨នាក់ ស្រី១០ នាក់ !  ក្រោយកើតហេតុ វត្ថុតាង រក្សាទុក នៅអធិការដ្ឋាន នគរបាល ស្រុកសំរោងទង ៕

No comments:

Post a Comment