Monday, May 8, 2017

Bt-news.com និង bt-newsdaily.blogspot.com ៤១ខ្នងទៀតហើយ !  លំនៅដ្ឋាន​ប្រជាពលរដ្ឋ បានន​ខូចខាត​ដោយ​ខ្យល់​កន្ត្រាក់  !!!!!!





ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តបាត់ដំបង ៖ យោងតាម​របាយ​របស់​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​សំពៅ​លួ​ន នៅ​ថ្ងៃទី៧ ឧសភា២០១៧ បាន​ឲ្យ​ដឹងថា ! ​ខ្យលក​ន្ទ្រា​ក់​បោកបក់ មកលើ ​ឃុំ ​ចំនួន៣ ក្នុងស្រុក​សំពៅ​លួ​ន ទី១ ! ឃុំ​សន្តិភាព ទី២ ! ឃុំ​សិរិ​មានជ័យ និង​ឃុំ​ជ្រៃ​សី​ម៉ា បណ្តា​យ​អោយ​រលំ និង របើក​ដំបូលផ្ទះ បង្ក​ការខូចខាត​ដល់ ផ្ទះ​ប្រជាពលរដ្ឋ អស់​ចំនួន ៤១ខ្នង ។
ផ្ទះ​ដែល​បាន​ខូចខាត​ទាំងស្រុង​ចំនួន៤ខ្នង និង​របើក​ដំបូល​ចំនួន៣៧ខ្នង ​ប្រភេទ​ស័ង្កសី និង​របើក​ដំបូល​ប្រភេទ ​ក្បឿង​សាលារៀន ​អស់១ចំហៀង ។
លោក កិ​ម វាសនា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សំពៅ​លូន បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ ​ចុះជួយ​ជួសជុល​លំនៅដ្ឋាន ​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​ទទួលរង​ការខូចខាត ​បន្ទាប់ពី​ហេតុការណ៍​នេះ ​បានកើត​នៅត្រង់ចំណុច​កើតហេតុ​ខាងលើ ។

លោក​មេបញ្ជាការ​បា​នប​ន្ត​ទៀត ​លោក​និង​រៀបចំ​សំណំ​ឯកសា​នេះ ​ដើម្បី​បញ្ជូនទៅ​ថ្នាក់លើ ​និង​ស្វែងរក​សប្បុរស​ធ៍​ម ​ដើម្បី​មក​ឧបត្ថម្ភ​ទាំង​សម្ភារ​និង​ថវិកា ដើម្បី​ឲ្យ​ស្របទៅតាម​អនុសាសន៍ ​របស់​រាជរ​ដ្ឋា​ភិ​បាល​ថា ទីណា​មានទុក្ខ​លំបាក​ទីនោះ ត្រូវតែមាន​ការជួយ​សង្គ្រោះ​ទាន់ពេល នូវ​គំនិត​ឆ្លៀ​សវៃ របស់​ប្រមុខ​ថ្នាក់ដឹកនាំ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន​តាម​ជួយសង្គ្រោះ​ការពារ​គ្រប់ទិសទី មិន​ឲ្យ​ប្រជាពលរដ្ឋ​របស់លោក​ស្លា​ប់រស់ ដោយ​ឯកោ​នោះឡើយ ៕

No comments:

Post a Comment