Sunday, May 14, 2017



Bt-news.com និង bt-newsdaily.blogspot.com   ប្រជាជនកាត់ទោសជំហានទី១ ជនដៃដល់ ប៉ុនប៉ងសម្លាប់អតីត ជាប្រពន្ធ មិនទាន់​ដាច់ស្រេច និងប្តីក្រោយ  ក្នុងខេត្តសៀមរាប ក្បែស្លាប់ !!!!!






ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖  ឈ្មោះ សុខ ហេង  បានដុតផ្ទះអតីប្រពន្ធ កាលពីវេលាម៉ោង ៣និង៤០នាទី ទាបភ្លឺ ឈានចូល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបាន ប្រជាជន និង ប្រជាការពារ ភូមិ បុស្សក្រឡាញ់ បានរាយករណ៍ ដល់សម្ថកិច្ច ជំនាញ ទើបអាចចាប់ ជនដៃដល់ នៅវេលាម៉ោង ជិត ០៤ រសៀល នេះ !  ជនខាងលើ ត្រូវបាន ប្រជា​ពលរដ្ឋ កាត់ទោសជំហានដំបូង ទ្រោមខ្លួន ។

ករណីប្រជាពលរដ្ឋនិយាយថា ! នេះជារឿង ស្នេហ៍ត្រីកោណ រវាង ប្តី ដើម និង ប្តីចុង ខណៈប្រទះឃើញ ប្រពន្ធកំពុងដេក ជាមួយប្តីក្រោយ រួចក៏បានទៅទិញសាំង យកមក ចាក់ដុត ផ្ទះប្រពន្ធ ទាំងកំរោល បណ្តាលឱ្យឆេះម៉ត់ ព្រមទាំងខូចខាត ទ្រព្យសម្បត្តិ អស់ទាំងស្រុង និងរងរបួសធ្ងន់ បុរសវ័យចំណាស់២នាក់ រួចយកទៅព្យាបាល នៅមន្ទីរ ពេទ្យ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចមូលដ្ឋាន និងអ្នកជិតខាង ទាំងកណ្តាលយប់ ។

លោកវរសនីយ៍ឯក មិន ចន្ថា អធិការស្រុកប្រាសាទបាគង បានប្រាប់ថា !  ន្ទាប់ពី មាន សេចក្តីរាយការ ពីអ្នកជិតខាងមក សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅដល់ កន្លែង កើតហេតុទាំងយប់ភ្លាម ថា មានប្តី ប្រពន្ធ ឈ្លោះ គ្នា ប្រើអំពើ ហឹង្សាថែមទាំងដុត ផ្ទះឆេះ អស់ រលីងព្រមទាំង បណ្តាលឱ្យរបួសធ្ងន់ បុរស២នាក់ ទៀតផង ។

លោកបានបន្តថា ក្រោយកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ក៏បានសន្និដ្ឋានថា ! ករណីនេះ វាជារឿងស្នេហាត្រី កោណទេ មិនមែនជារឿង ចោរលួចដុតផ្ទះនោះទេ ព្រោះប្តីដើម បានយកគ្នាជាប្តីប្រពន្ធ ពុំមានរៀបការអ្វីនោះទេ ហើយបានកូនស្រីមួយ អាយុ១០ឆ្នាំ រួច ឈ្លោះ ទាស់ទែងគ្នា បែកគ្នា ទៅធ្វើការជា ជាងឈើ នៅភ្នំពេញ បានមួយរយៈ ប៉ុន្តែមិនទាន់ ដាច់ស្រេចនឹងគ្នា ខណៈពេលនោះ ខាងប្រពន្ធក៏បាន យកប្រុសថ្មី មកដេកនៅផ្ទះ ធ្វើជាប្តីប្រពន្ធ រហូតដល់សព្វថ្ងៃនេះទៅ បានរយៈប្រមាណ ៣ទៅ ៤ខែ ក៏មានរឿងនេះកើតឡើង តែម្តងទៅ ។

លោកបានបញ្ជាក់ទៀតថា ជនសង្ស័យជាប្តីដើម មានឈ្មោះ សុខ ហេង អាយុ៣៥ឆ្នាំរស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរត់គេចខ្លួនបាត់ បន្ទាប់ពីបានដុតផ្ទះប្រពន្ធ។ ចំណែក ជនរងគ្រោះ ទាំង២នាក់ ប្តី ប្រពន្ធក្រោយមាន (ប្តី) ឈ្មោះ យ៉ុង បូរី អាយុ៥១ឆ្នាំមុខរបរជាងឈើ និង (ប្រពន្ធ)ឈ្មោះ វ៉ាង ព អាយុ៣៥ឆ្នាំ រស់នៅជាប្តីប្រពន្ធនិងគ្នា រស់នៅភូមិ ឃុំ ខាងលើ។រីឯទ្រព្យសម្បត្តិ ដែលខូចខាតទាំងស្រុងនោះ មាន ៖ ផ្ទះឆេះអស់ ១ខ្នង ទំហំ ៥ មx ៦ ម ប្រក់សង្ក័សី ជញ្ជាំងបាំងសឹ្លក,ម៉ូតូសេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៦ ចំនួន១គ្រឿង ,កង់ ១ គ្រឿង ,ព្រមទាំងសម្ភារៈ និងទ្រព្យសម្បត្តិក្នុងផ្ទះ ដែលឆេះនោះ អស់មួយចំនួន ។ បច្ចុប្បន្នជនរងគ្រោះ ២នាក់ ប្តី ប្រពន្ធ ក្រោយ ដែលត្រូវរបួសធ្ងន់ ដោយសារ ប្តី ដើម ចាក់សាំងដុតផ្ទះ រលាកពេញខ្លួននោះ កំពុងព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ៕


No comments:

Post a Comment