Monday, May 8, 2017



Bt-news.com និង bt-newsdaily.blogspot.com  យោធិន​កម្ពុជា មួយ​រូប ​ត្រូវ​ពួក​ឧទ្ទាម​សម្លាប់  និង ៣នាក់ទៀតបាត់ខ្លួន ខណៈបំពេញ បេសកកម្ម​ក្នុង​ក្របខ័ណ្ឌ​ថែរក្សា ​សន្តិភាព​ របស់​អង្គការសហប្រជាជាតិ នៅ​អាហ្វ្រិក​​​កណ្តាល  !!!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ទំព័រ​ហ្វេ​សប៊ុក ​លោក ​ឡុង ឌី​ម៉ង់ ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​នៅ​កូរ៉េខាងត្បូង បានសរសេរថា​៖ យោធិន​កម្ពុជា រស់នៅខេត្តសៀមរាប ​មួយ​រូប ​ត្រូវ​ពួក​ឧទ្ទាម​សម្លាប់ ដោយ ​ខណៈពេលទៅ ​​បំពេញ ​បេសកកម្ម​ក្នុង​ក្របខ័ណ្ឌ​ថែរក្សា ​សន្តិភាព​ របស់​អង្គការសហប្រជាជាតិ នៅ​អាហ្វ្រិក​​​កណ្តាល​ ! នេះជា​ដំណឹង​គួរអោយ​រន្ធត់ និង​សោកស្តាយ​ជាទីបំផុត ​! ​សូម​ជម្រាប​ដំណឹង ដ៍​រន្ធត់​នេះ
និង​សោកសៅ​ស្តាយបំផុត ។

សូម​បងប្អូន​ចូលរួម​រំលែក​ទុក្ខ ​ដ៏​សែន​ក្រៀមក្រំ​ និង​ផ្តន្ទា​ចំពោះ​សកម្ម​ភាព កាច​សាហាវឃោឃៅយ​ង់​ឃ្នង ជាង​សត្វ​តិរិច្ឆាន ​របស់​ពួកឩ​ទ្ទាម​ចោរ​ព្រៃនេះ គួរបញ្ជាក់​ថា កងកម្លាំង​កម្ពុជា​ម្នាក់​បាន​ស្លាប់ និង​៣​នាក់​បាន​បាត់​ខ្លួន នៅ​ក្នុង​ការវាយ​ឆ្ម​ក់ របស់​ក្រុម​ឧទ្ទាម នៅ​ប្រទេស​ម៉ារ៉ុក ស្ថិត​នៅ​អាហ្វ្រិកកណ្តាល កាលពី​ម៉ោង​៨​យប់ ដែល​ប្រហែល​នឹង ​ម៉ោង​១​យប់ នៅ​កម្ពុជា​។ កងកម្លាំង​កម្ពុជា​ម្នាក់ ដែល​បាន​ធ្វើ​ពលី​កម្ម គឺជា​អនុសេនីយឯក ឈ្មោះ ​អ៊ឹម សំ ​មាន​ស្រុកកំណើត នៅ​ខេត្ត​សៀមរាប​ ។
​បើ​តាម​ការបញ្ជាក់ ពីសម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ សាលាខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​៩​ ខែ​ឧសភា​នេះ​ ! មកទល់ពេល​នេះ គេ​រក​មិន​ទាន់​ឃើញ កងកម្លាំង​កម្ពុជា ​ទាំង​៣​នាក់ នោះ​នៅឡើយ​ទេ !  សម្តេចនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​សន្និដ្ឋានថា កងកម្លាំង​កម្ពុជា អាច​នឹង​រត់​គេច ពី​ការ​វាយ​ឆ្ម​ក់ ដើម្បី​ការពារ​សុវត្ថិភាព ហើយ​ការសន្និដ្ឋានមួយទៀត ពួកគេ​ប្រហែលត្រូវ ​ក្រុម​ឧទ្ទាមចាប់យក ធ្វើជា​ចំណាប់ខ្មាំង​ ៕

No comments:

Post a Comment