Thursday, May 4, 2017

Bt-news.com and bt-newsdaily.blogspot.com  ជាជនជាតិ វៀតណាម ឈ្មោះ ណាង សាងសង់សំណង់ រំលោភដីអូរ រំដោះទឹក  !!!!






ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀបរាប៖ ជាជនជាតិ វៀតណាម  កំពុងសាងសង់សំណង់ចាក់គ្រឹះសំណង់ រឹងមាំ លើ ដីអូរ រំដោះ ទឹកនៅរដូវ វស្សាពីស្ទឹងសៀមរាប ! ស្ថិតនៅចំណុច​ ទល់មុខដាំឈូក ភ្នំក្រោម តាមបណ្តោយ ផ្លូវទៅភ្នំក្រោម ក្នុងភូមិ​ចុងឃ្នៀស សង្កាត់ សៀមរាប-ក្រុងសៀមរាប !   គ្មាន ច្បាប់ ទំលាប់ ករណីនេះត្រូវគេដាក់សង្ស័យថា ! ឃុបឃិតគ្នា ជាលុយបាំងភ្នែក បានជា ជន ជាតិ វៀតណាម ធ្វើអ្វីបាន តាមតែ​អំពើ ចិត្ត បែបនេះ ! ម្ចាស់សំណង់ រូបនោះត្រូវ គេ ស្គាល់ឈ្មោះ  ណាង ជាជនជាតិ វៀតណាម រស់នៅក្នុងភូមិ សង្កាត់ខាងលើ ។
ទង្វើនេះត្រូវបានប្រជាពលរដ្ឋរិះគន់់យ៉ាងខ្លាំងចំពោះ សំណង់ដែលបានធ្វើខាងលើ រំលោភ លើដីអូរ ដែលប្រព័ន្ធ បង្ហូរទឹក មកពី ស្ទឹង សៀមរាប ហូរចូលទៅ បឹងទន្លេសាបដែលជាផ្លូវរំដោះទឹកនៅរដូវវស្សា ។  

ប្រជាពលរដ្ឋនិយាយទៀតថា ! ម្ចាស់សំណង់ជនជាត់វៀតណាមខាងលើ បានធ្វើរបងចាក់ ដីលុប ជិតដើម្បីធ្វើជា កម្មសិទ្ធិ ជិត៩០%  ខណៈពេលនោះមាន កំលាំងសមត្ថកិច្ចចម្រុះ បាន ចុះ មកដល់កន្លែងខាងលើនេះផងដែរ ! គឺចាប់តាំងពីសាងសង់ដំបូង ហើយក៍ត្រឡប់ទៅវិញ ដោយស្ងាត់ស្ងៀម ប៉ុន្តែមិនមានការ រុះរើសំណង់ខាងលើនេះឡើយ តាំងពីមុនចូលឆ្នាំខ្មែរ រហូតមកដល់ពេលបច្ចុប្បន្ននេះជិតបាន៩០%ហើយ ។

ករណីខាងលើអ្នកនាំពាក្យលោក ចៅសង្កាត់សៀមរាបបានប្រាប់ BT-NEWS នៅថ្ងៃទី០៥ ខែឧសភា មុននេះថា !  អាជ្ញាធរពួកលោក បានធ្វើការហាមឃាត់ម្ចាស់សំណង់ខាងលើនេះ ហើយ អោយម្ចាស់សំណង់សាងសង់ ដូចគេឯង ! ប៉ុន្តែលោក មិនបានបញ្ជាក់ពីវិធានការ​ រុះរើ​ណា មួយ នោះទេ ៕  នៅមាន ( ត )


No comments:

Post a Comment