Tuesday, January 17, 2017




BT-NEWS.COM បែកធ្លាយទីតាំង ប្រជល់មាន់ ក្នុងដី ឯកឧត្តម  ខាន់  សាវឿន  ម្ចាស់សៃវៀន ឈ្មោះ មួយ  ជាមន្រ្តីយោធា !!!!!



ចូលមើល វេបសាយតាមរយៈ ! bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ មេល្បែងប្រជល់មាន់ ឈ្មោះ មួយ  ជាមន្រ្តីយោធា កំពុងល្បីឈ្មោះ បោះ សំឡេងយ៉ាងខ្លាំង មិនមានមន្រ្តីពាក់ព័ន្ធ ក្នុងស្ថាប័នមួយណា ហ៊ានបង្រ្កាបឡើយ ដោយសា ខ្លាចអំណាច មេល្បែងរូបនោះ ! ហើយបើកទីតាំងក្នុងដីឡូ អ្នកធំ ! នៅចំណុច ជាប់ ខ្នងបារាយណ៍ខាង លិច ស្ថិតនៅក្នុង ភូមិ ព្រៃក្មេង ឃុំ ពួក  ស្រុកពួក ។

ប្រជាពលរដ្ឋរស់នៅក្បែរនោះនិយាយប្រាប់ថា៖ ម្ចាស់សៃវៀន ប្រជល់មាន់ មានឈ្មោះ មួយ  ជា មន្រ្តីយោធា  នៅយោធភូមិភាគទី៤ បានបើកទីតាំងល្បែងជល់មាន់ខាងលើ នៅក្នុងដី ឯក ឧត្តម  ខាន់ សាវឿន  ហើយបានដំណើរការ ប្រជល់ជារៀងរាល់ថ្ងៃ ច័ន្ទ ! អង្គារ រៀងរាល់ សប្តាហ៍ រយៈពេលយូរឆ្នាំ កន្លងមកហើយ អាចនិយាយបានថា ! ដុះស្លែរទៀតផង មិនដែល មាន មន្រ្តីជំនាញក្នុងស្ថាប័នពាក់ព័ន្ធ ណាធ្វើការបង្រ្កាប ! ប្រហែលជាពួកគេត្រូវរ៉ូវគ្នា ហើយមើលទៅ  ។

ពាក់ព័ន្ធសៃវៀនខាងលើ ភ្នាក់ងារយកព័ត៌មាន  បានធ្វើការទំនាក់ទំនងទៅ លោក ម៉ៅ វិសុទ្ធ អភិបាលស្រុកពួក តាមទូរស័ព្ទថា !  លោកក៍បានដឹងដែរ ប៉ុន្តែលោកកំពុងតែតាមដាន ! លោក
អភិបាលបញ្ជាក់ថា ! ប្រសិន បើមានល្បែង  ស៊ីសងដូចខាងលើនេះ សូមផ្តល់ព័ត៌មាន ឲ្យលោក បានដឹងជាបន្ទាន់ ។
នៅវេលាម៉ោង ០២ និង ០០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ម្សិលមិញ ភ្នាក់ងារយក ព័ត៍មាន បានរាយកាណ៍តាមទូរស័ព្ទ  ទៅលោក ម្តងទៀត ! ប៉ុន្តែគួរឲ្យសោកស្តាយ ដោយសាលោក   បានប្រាប់ថា ! ជាប់រវល់ប្រជុំ ក៍បិទទូរសព័្ទតែម្តងទៅ ៕

No comments:

Post a Comment