ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីបានយកអេសស្កាវ៉ាទ័រ ទៅវាយព្រៃ ប៉ះចំមីនដែលនៅសេសសល់ពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះ ដែលហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤ និង ៣០នាទី ល្ងាច នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចវាលបេង ស្ថិតនៅភូមិតាមាន ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
ជនរងគ្រោះ
ដែលតៃកុងអេសស្កាវ៉ាទ័រ បានរងរបួសធ្ងន់ ឈ្មោះ ឃុំ រស្មី ភេទប្រុស អាយុ ២៣ឆ្នាំ
មានទីលំនៅភូមិក្បាលមួក ឃុំមោងឬស្សី ស្រុកមោងឬស្សី
ខេត្តបាត់ដំបងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបានឱ្យដឹងថា
ជនរងគ្រោះ បានរងរបួស ដោយសារគ្រាប់មីន ដែលនៅសល់ពីសង្គ្រាម ខណៈដែលជនរងគ្រោះ
កំពុងបញ្ជាគ្រឿងចក្រ វាយព្រៃ ហើយបានប៉ះចំគ្រាប់មីន មួយគ្រាប់បណ្តាលឱ្យផ្ទុះ
តែសំណាងល្អជនរងគ្រោះ គ្រាន់តែរងរបួស ដោយអំបែងគ្រាប់មីនប៉ុណ្ណោះ
ហើយបណ្តាលឱ្យសន្លប់បាត់ស្មារតី និងបានសមត្ថកិច្ច បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ៕
No comments:
Post a Comment