Monday, February 20, 2017

Bt-news.com និង bt-newsdaily.blogspot.com កម្លាំងអាវុធហត្ថស្រុកអន្លង់វែងឃាត់ខ្លួន ជនសង្ស័យ ម្នាក់បញ្ជូនទៅតុលាការ គ្រឿងញៀន





ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖ កម្លាំងអាវុធហត្ថស្រុកអន្លង់វែង បានឃាត់ខ្លួនជន សង្ស័យ ម្នាក់ ទៅ សាលាដំបូងខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៧ ដែលពាក់ព័ន្ធករណី ជួញដូរ និងចែកចាយសារធាតុញៀន ។

លោកវរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកអន្លង់វែង បានឱ្យដឹងថា៖ ជនសង្ស័យមានឈ្មោះ ចាន់ វុទ្ធី ភេទប្រុសអាយុ ២៥ឆ្នាំ មានទីលំនៅក្នុងភូមិអភិវឌ្ឍន៍ ឃុំ-ស្រុកអន្លង់វែង ! ត្រូវបានកម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួនបាន កាលពី វេលាម៉ោង០៤ល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈដែលកំពុងតែធ្វើសកម្មភាពចែកចាយថ្នាំញៀន នៅចំណុចខាងលើ ហើយសមត្ថកិច្ចបានធ្វើការឆែកឆេរ និងដក់ហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកក បានចំនួន ២ថង់ធំ និង ៥ថង់តូច ដែលស្មើរនឹងទំងន់ ៨.៥ហ៊ុន និងប្រាក់ចំនួន ១៤ម៉ឺនរៀល ។

លោកបន្តថា៖ ក្នុងប្រតិបត្តិការនេះ ក្រោមបទបញ្ជាក់របស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការចង្អុលបង្ហាញផ្ទាល់ពីឧត្តម សេនីយ៍ត្រី ពុធ សារ៉ាន់ មេបបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាខេត្ត ដោយកម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែង ចុះធ្វើការឡោមព័ទ្ធ នូវទីតាំងដែលសង្ស័យថា មានសកម្មភាពជួញដូរថ្នាំញៀន ទើបឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ វុទ្ធី និងរឹបអូសបានវត្ថុតាងថ្នាំញៀន ហើយនាំយកមកស្នាក់ការអាវុធហត្ថស្រុក ៕

No comments:

Post a Comment