Friday, February 3, 2017

Bt-news.com និង bt-newsdaily.blogspot.com លោក ស៊ាង ណារ៉េន  ច្រានចោលការរៀបចំការបោះឆ្នោតជ្រើសរើសប្រធាន គណៈកម្មាការ ប្រតិបត្តិ ថ្មី របស់អាជ្ញាធរក្រុងសៀមរាប និងព័ត៌មានផ្សព្វផ្សាយថា ! លោក ឃុំ ឃិតជាមួយម្ចាស់តូប !!!!!!























ចូលមើលតាមរយៈ     bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ          bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ លោក ស៊ាង ណារ៉េន  ប្រធានគណៈកម្មាការ ប្រតិបត្តិសមាគមអាជីវករ សំណង់ផ្សារលើធំថ្មី សៀមរាបបានច្រានចោលការរៀបចំការបោះឆ្នោតជ្រើសរើសប្រធាន គណៈកម្មាការប្រតិបត្តិ ថ្មី ដែលលោក ស៊ូ ផ្លាតុង អភិបាលក្រុងសៀមរាបគ្រោងធ្វើនៅថ្ងៃទី០៥ ខែកម្ភៈ ខាងមុខនេះ និង ព័ត៌មានផ្សព្វផ្សាយថា ! លោក ឃុំឃិតជាមួយម្ចាស់តូបលក់ដូរ វាមិនយុត្តិធម៌ទេ ! អ្នកព័ត៌មាន គួរតែសួរលោកផង ព្រោះធ្វើជាមនុស្សត្រូវការកិត្តិយស ។

លោក ស៊ាង ណារ៉េន  បានបញ្ជាក់ប្រាប់អ្នកព័ត៌មានថា៖ រឿងរ៉ាវឈានទៅរកការបោះឆ្នោត ជ្រើសរើសប្រធានគណៈកម្មារថ្មី ដែលលោក អភិបាលក្រុង សៀមរាបលូកដៃខុស បែបបទនោះ គឺ ផ្តើមចេញពីតូបដែលស្នើរសុំផ្លាស់ប្តូរបុខរបរ ! ជារឿងទំនាស់បុគ្គលរវាងលោក ខៀវ មុន្នី អាជីវករលក់គ្រឿងអលង្ការ ជាមួយម្ចាស់តូប ឈ្មោះ តាំង សុបួយ  ដែលបានស្នើរសុំផ្លាស់ មុខ របរ ពីលក់ខោអាវ មកលក់គ្រឿងអលង្ការវិញ !  វាជាបញ្ហា តូចតាចបំផុត ត្រូវបានលោក ស៊ូ ផ្លាតុង ធ្វើរឿងនេះឲ្យក្លាយទៅជារឿងធំ មិនតែប៉ុណ្ណោះ លោក អភិបាលក្រុង បានបំពានទៅ លើ កិច្ចសន្យារយៈពេល ៣០ឆ្នាំ ដែល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ លេខ០០១២សអស ផលចុះ ថ្ងៃទី៣១/០៧/២០០០ បានអនុញ្ញាតិ ដែលយោងតាមចំណារ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តី ចុះថ្ងៃទី ១០/០៨/២០០០ និងមាន លខិត មួយទៀត ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០១ សរសេរដោយដៃសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី និងមានឯកសា ពាក់ព័ន្ធ មួយចំនួនទៀត !  រីឯការចេញលិខិត អញ្ជើញឲ្យអាជីវករ ទៅ ចូល រួមបោះឆ្នោតជ្រើសរើស តំណាង ប្រធានខាងលើមិនបាន ប្រាប់អាជីវករទាំងអស់ ពីបេក្ខជនឈ្មោះ តំណាងទាំងអស់ នោះឡើយ ។

លោកបន្ថែមថា ! ផ្សាលើធំថ្មីសៀមរាបមួយនេះ បន្ទាប់ពីកសាងរួច លោកបានធ្វើកិច្ចសន្យាជា មួយ អាជីវករក្នុងតូបមួយតំលៃ ១០០០ដុល្លារ ( មួយពាន់ដុល្លារ ) ក្នុងនោះក្រុមអាជីវករ ជាម្ចាស់ តូប តម្រូវឲ្យបង់ លុយ បីតំណាក់ការ ! ទី០១ ! តម្រូវឲ្យបង់៣០០ដុល្លារ ! តំណាក់ការទី០២ ! បង់ ៣០០ដុល្លា ! និងតំណាក់ការទី០៣ ត្រូវបង់៤០០ដុល្លារ ! ប៉ុន្តែត្រូវបានឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាបបានសុំលោក ឲ្យបន្ធូរបន្ថយ ឲ្យអាជីវករ ទាំងអស់ ចំនួន ១២០ ដុល្លារ គឺនៅសល់តែ ២៨០ ដុល្លាប៉ុណ្ណោះ សរុបទាំងអស់តែ ៨៨០ដុល្លារទេ ! ចំពោះ ការលើកឡើងរបស់ឈ្មោះ   ថាសន្សំលុយទិញតូបក្នុងតំលៃច្រើនវា ជាបញ្ហាម្ចាស់ តូបតៗ គ្នានោះទេ ! មិន ពាក់ព័ន្ធហ្នឹងលោកឡើយ ។

អាជីវករម្ចាស់តូបបាននិយាយថា៖ ផ្សារលើធំថ្មីសៀមរាបបាន កសាងឡើង ចាប់តាំង ពីភក់ ជ្រាំ រហូតប្រែក្លាយទៅជា ប៉ីតុងរយៈពេលជាង១០ឆ្នាំហើយ ! ទាំងនេះវាជាស្នាដៃរបស់លោក ស៊ាង ណារ៉េន  ប្រធានគណៈ កម្មាការផ្សារ ដូច្នេះហើយការគាំទ្ររនេះ ត្រឹមត្រូវបំផុត ចំពោះការ បោះ ឆ្នោតជ្រើសរើសគណៈកម្មាការថ្មី ដែលអាជ្ញាធរក្រុងធ្វើការរៀបចំនៅថ្ងៃអាទិត្យទី០៥ ខែកុម្ភៈ ស្អែកនេះ ពួកគាត់មិនចូលរួមឡើយ ។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើ អ្នកព័ត៌មានបានសួរទៅលោក ស៊ូ ប្លាតុង អភិ បាលក្រុង សៀមរាប ដើម្បីសុំការបំភ្លឺ តាមទូរស័ព្ទនៅវេលា ម៉ោង ០៨ និង១៥នាទី ព្រឹកថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៧ ព្រឹកមិញ ! ប៉ុន្តែលោក មិនទទួលទូរស័ព្ទឡើយ ! សូមបញ្ជាក់ថា ! ច្រើនលើកច្រើន សាហើយ ដែលអ្នកព័ត៌មាន បានទូរស័ព្ទទៅលោក អភិបាលក្រុងដើម្បីសុំការបំភ្លឺ លោកមិនដែលទទួលម្តងណានោះទេ ៕
                                      ( សម្លេងដើម លោក ស៊ាង សារ៉េន និង អាជីវករ )

No comments:

Post a Comment