Bt-news.com និង bt-newsdaily.blogspot.com
រឿងអាស្រូវ ជួរនគរបាលក្រុងសៀមរាប រត់ការជួយឲ្យប្រលងប៉ូលិស
ជាប់ក្នុងតម្លៃ៦០០០ដុល្លារ ត្រូវធ្លាយពោះ !!!!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តសៀមរាប៖ ធ្លាយរឿងអាស្រូវមួយចំនួនក្នុងជួរនគរបាលក្រុងសៀមរាបតាមបណ្តាញព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព ពាក់ព័ន្ធ បញ្ហាអ្នករត់ការជួយឲ្យប្រលងប៉ូលិស ជាប់ក្នុងតម្លៃ៦០០០ដុល្លារ និងរឿងរង្គោះរង្គើផ្ទៃក្នុង នៃអធិការនគរបាលក្រុង ពីសំណាក់មន្ត្រីនគរបាលគ្នាឯងកាលពីកន្លងមកថ្មីៗនេះ ! ទង្វើទាំងនេះ បានធ្វើឲ្យ មហាជនធ្វើការ រិះគន់យ៉ាងខ្លាំងចំពោះប្រព័ន្ធការងារក្នុងជួរនគរបាលក្រុង ។
នៅក្នុងនោះឪពុករបស់យុវជនដែលប្រលងចូលបំរើការងារជាប៉ូលិសមិនជាប់បានប្រាប់សុំមិនបញ្ចេញឈ្មោះនិយាយថា៖ គាត់បានឲ្យកូនទៅដាក់ប្រលងចូលបំរើការងារជាប៉ូលិសតាមរយៈ លោក ដា ចំរើន ជាអធិការរងនគរបាលក្រុងសៀមរាប ដោយបានឲ្យលុយកក់មុនចំនួន២៥០០ដុល្លារ ថ្លៃរត់ការមុន តែក្រោយមកចេញលទ្ធផលថា ប្រលងធ្លាក់ ទើបគាត់ចង់ទៅទាមទារលុយនោះ ពីលោក ដា ចំរើន មកវិញ តែនៅមិនទាន់បាននៅឡើយ ។
ប្រភពដដែលបន្តថា៖ ក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ មានអ្នកដាក់ពាក្យប្រលងចូលបំរើការងារ ជាប៉ូលិសជាង១០នាក់ តែមិនដឹងថា អស់លុយប៉ុន្មាននោះទេ ។
ប្រភពមួយទៀតបានបង្ហើបថា៖ ការប្រលងជ្រើសរើស កម្លាំងនគរបាលបន្ថែមក្នុងខេត្ត សៀម រាប នេះ មានភាពសុក្រឹតល្អណាស់ ប៉ុន្តែក៏មានមន្ត្រីខ្លះឆ្លៀតឱកាស ដូចពាក្យ ចាស់ លោកថា ! ត្រីងៀតឆ្លៀតពង ទោះជាយ៉ាងណាក៏ដោយគេសង្ឃឹមថា អគ្គស្នងការនគរបាល ជាតិ អាចនឹងជួយពិនិត្យពីភាពមិនប្រក្រតីនេះ ជូនជនរងគ្រោះ និងមន្ត្រីមួយចំនួនក្នុងខេត្តនេះផង ។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើ
BT-NEWS រកលេខទូរស័ព្ទទំនាក់ទំនង ដើម្បីសុំការបំភ្លឺទៅ លោកអនុសេនីយ៍ឯក
ដា ចំរើន ជាអធិការស្តីទីបានទេ !!! ទាក់ទិនទៅនឹងករណីរង្គោះរង្គើផ្ទៃក្នុងអធិការក្រុងខាងលើនេះដែរ
BT-NEWS បានបន្តទូរស័ព្ទទំនាក់ទំនងទៅលោកវរៈសេនីយ៍ឯក
ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាប ដើម្បីសុំបំភ្លឺបញ្ហាខាងលើនេះ នៅវេលាម៉ោង
០៨ និង១៩ នាទីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ប៉ុន្តែលោកមិនទទួលទូរស័ព្ទនោះទេ ៕ នៅមាន(ត)
បើមានបញ្ហាដោយប្រការណាមួយទំនាក់ទំនងមក BT-NEWS តាមរយៈលេខទូរស័ព្ទខាងលើ

No comments:
Post a Comment