Thursday, February 23, 2017

Bt-news.com និង bt-newsdaily.blogspot.com ផ្អើលព្រំដែន ជប់គគីរ សមត្ថកិច្ចចម្រុះ នឹងមន្រ្តីទំនាក់ទំនងព្រំដែន ឈ្លោះគ្នា





ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖ ប្រកែកពាក្យសំដីគ្នារបស់សមត្ថកិច្ចកម្ពុជា ! រវាងមន្រ្តីចម្រុះ ជាមួយ នឹង មន្រ្តី ទំនាក់ទំនងព្រំដែន ប្រចាំនៅច្រករបៀងជប់គគីរ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមាន ជ័យ ! បានធ្វើឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋថៃ ដែលឆ្លងកាត់ ព្រំដែន ! នៅ នឹង មាត់ច្រកទា្វជប់គគីរកាលពីវេលាម៉ោង ០៨ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញ ។
សេចក្តីរាយការណ៍បានប្រាប់ឱ្យដឹងថា៖ ការទាស់ពាក្យសំដីគ្នាខាងលើ មានមន្រ្តីទំនាក់ទំនង ព្រំដែនម្នាក់ បានដើរស្រែកឡូឡា នៅមាត់ច្រកទ្វារព្រំដែន ព្រមទាំងមានការប្រកែកពាក្យ សំដីគ្នាជាខ្លាំង រហូតឈានដល់ជេរគ្នាទៅវិញទៅមក ជាមួយ នឹងសមត្ថកិច្ចនៅមាត់ ចម្រុះ ប្រចាំ មាត់ ច្រក ដែលជាហេតុធ្វើឱ្យ ឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋខ្មែរ-ថៃ ដែលចេញចូលផ្លាស់ប្តូរទំនិញ នៅផ្សារជប់គគីរ ព្រំដែនកម្ពុជា-ថៃ ទៀតផង ។
ចំពោះករណី មានសកម្មភាពសមត្ថកិច្ច ទៅឈ្លោះប្រកែកគ្នា នៅមាត់ច្រកព្រំដែន ក៏មាន សង្គម ហ្វេសបុក មួយចំនួន ធ្វើការបង្ហោះ និងចែករំលែកគ្នា ព្រំទាំងមានការរិះគន់ចំៗ ទៅលើ មន្រ្តី ប្រចាំការ នៅព្រំដែនជប់គគីរ ឈ្លោះប្រកែកពាក្យសំដីគ្នាធ្វើឱ្យ ប៉ះពាល់សណ្ឋាប់ធ្នាប់ សាធារណៈ និងសេចក្តីថ្លៃថ្នូប្រទេសជាតិ។ ដោយនៅក្នុងសង្គមចែកចាយ ក៏បានស្នើរ ដល់ឯកឧត្តម អភិបាលខេត្ត និងអាជ្ញាធរ ស្រុកបន្ទាយអំពិលគួរចុះពិនិត្យមើលផង។
ទាក់ទិននឹងករណីនេះ លោក យឿន វិបុល ប្រធានគណៈកម្មការច្រកទ្វារព្រំដែនជប់គគីរ បាន ឱ្យ ដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា !  ពិតជាមានករណី ឈ្លោះ ទាស់ពាក្យសំដីគ្នា រវាងមន្រ្តីចម្រុះ និងមន្រ្តីទំនាក់ទំនងព្រំដែន តែករណីនេះ
លោកបានស្នើរ សុំឱ្យមានការសម្របសម្រួលគ្នា បណ្តោះអាសន្ន រងចាំការប្រជុំពិភាក្សាគ្នានៅពេលក្រោយទៀត ៕


No comments:

Post a Comment