Wednesday, February 15, 2017













Bt-news.com និង bt-newsdaily.blogspot.com  កងទ័ព ត្រូវតែពង្រឹង ! អនុវត្តន៍ផែនការ ជាយន្តការថ្មី ដែលអគ្គបញ្ជាការបានដាក់ជូនអង្គភាព ! កងពលតូចថ្មើរ​ជើងលេខ៤១
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក ជាមេ បញ្ជាការយោធ ភូមិភាគទី៤បានថ្លែង៖ ចំណុចមួយចំនួន ជាយន្តការថ្មី ដែលអគ្គបញ្ជាការបានដាក់ជូន អង្គភាព ត្រូវ​លើក​យក​មក​​​ពិ​ភាក្សាដើម្បីយកមកអនុវត្តន៍ បន្តនៅឆ្នាំខាងមុខ ចំពោះ ចំ​ណុច​​ខ្លាំងនៃសកម្មភាពការ ងារ វាគឺជា បទពិសោធន៍ និងជាលទ្ធផល ដែលអង្គភាព ​ ទទួលបានជោគជ័យ ! ត្រូវតែ លើកទឹកចិត្ត ជូនដល់នាយទាហាន ពលទាហ៊ានទាំងអស់ នៃគ្រប់បណ្តាអង្គភាពវរសេនាតូចចំណុះដែល បាន គោរព បទបញ្ជារបស់មេបញ្ជាការកងពល ប្រសាសន៍នេះឯកឧត្តមបានថ្លែងលើកឡើង នៅក្នុងសិក្ខា សាលា​បូកសរុបការងារយោធាឆ្នាំ២០១៦ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាឆ្នាំ២០១៧  នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ នាព្រឹក​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ។

តាមសេចក្តីរាយការណ៍របស់ឧត្តមសេនីយ៍ទោ នាង  ឃីម  មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានឲ្យដឹងថា៖ សកម្ម​ភាព​​ការងារឆ្នាំ២០១៥ កន្លងមកនេះ អង្គភាពបានយកចិត្តទុកដាក់ អនុវត្តន៍ ផែនការកងទ័ព ស្របតាម​ទិស​ដៅកំណែរទម្រង់ថ្មី របស់ក្រសួងការពារជាតិ ​។
ហើយ​អ្វី​​ដែលអង្គភាព ឆ្លងកាត់ការងារយោធាឆ្នាំ២០១៦ កន្លងមក នេះ គឺកងពល មានស្មារតីទទួល​ខុស​ត្រូវ​​ខ្ពស់ ក្នុង​ការ​បំ​ពេញ​ភារកិច្ចមិនខ្លាចនឿយហត់  បើ​ទោះបី​ជាស្ថានការ​ណ៍ យោធា នៅខ្សែរ បន្ទាត់ព្រំដែន​កម្ពុជា​-ថៃ មានសភាពស្ងប់ស្ងាត់ពិតមែន ក៏ប៉ុន្តែអង្គភាពកងពលតូចថ្មើជើងលេខ៤១  នៅតែពង្រឹងនៃការ​ប្រុង ប្រយ័ត្ន គ្រប់ពេលវេលា រួមជាមួយការត្រៀម​លក្ខណៈរួចជាស្រេច នូវ​កម្លាំង ​សំ​ភារៈសឹក
និង​ស្បៀង​អាហារ រក្សាទុក​ជាប់ជាប្រចាំ ។

ខណៈនោះដែរ ! មេបញ្ជាការ គ្រប់បណ្តាវរៈសេនាតូច និងនាយការិយាល័យ​ចំណុះរបស់កងពលតូច ថ្មើរជើងលេខ៤១ បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលការងារនៅតាមអង្គភាពរបស់ខ្លួន ដែលក្នុង នោះ គឺបានឆ្លុះបង្ហាញ ​ ចំណុចមួយចំនួន ! ដែលនៅមានសេសសល់តិចតួចប៉ុណ្ណោះ  ក៏ប៉ុន្តែភាព អសកម្មទាំងនោះ ត្រូវបានមេបញ្ជាការតាម បណ្តាអង្គភាពបានកែលម្អ ឡើងវិញ ! រាល់ចំណុចត្រូវ បានដាក់ បញ្ជូលទៅក្នុងទិសដៅអនុវត្តបន្ត សម្រាប់ឆ្នាំ២០១៧ទៀត ។ 
ក្នុងឱកាសនោះឧត្តមសេនីយឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក ជាមេ បញ្ជាការយោធ ភូមិ ភាគទី៤  បានប្រគល់លខិតសរសើរ ! ឥស្សរិយស និងប្រគល់តួរនាទី !  ជូនដល់នាយទាហានឆ្នើម ចំនួន ១៣ រូប ដែលបំពេញ​ភារកិច្ច បានល្អប្រសើរនៅក្នុងអង្គភាព ដែលថ្នាក់លើបាន ប្រគល់ជួន ស្របតាម ​​ ​យុទ្ធសាស្រ្តថ្មី នៃផែនការកំណែរ​ទម្រង់ របស់​ក្រសួងការពារជាតិ !  គោ​រពបទបញ្ជា វិន័យ ថ្លៃថ្នូរ​ សីលធម៌ល្អ និងអនុវត្តបានតាមបទបញ្ជារបស់អគ្គបញ្ជា​ការ នៃកង​យោ​ធ​ពល​ខេមរភូមិន្ទ ។

ឧត្តមសេនីយ៍ឯក ជា ម៉ន បានវាយតំលៃខ្ពស់ផងដែរ ចំពោះការខិតខំ​ប្រឹងប្រែង​របស់នាយទា​ហាននិង ពលទាហាន ដែលបានលះបង់​អស់​កម្លាំង​កាយចិត្តទាំងយប់ទាំងថ្ងៃ ការពារបូរណភាពដែនដី នៃ មាតុភូមិ នៅតាម ​ខ្សែរបន្ទាត់ព្រំដែន​ទិសសមរភូមិមុខ ! ព្រោះឆ្នាំចាស់ជា បទពិសោធន៍ ឆ្នាំថ្មី២០១៧ នេះ ​ វាជាផែនទីចង្អុលផ្លូវ  ហើយចំណុចអវិជ្ជមាន វានឹងប្រែក្លាយទៅ ជាយន្តការមួយដ៏មាន ប្រសិទ្ធិភាពខ្ពស់ ដើម្បីលើកយកទៅអនុវត្តនៅ​តាម​បណ្តាអង្គភាព ចំណុះរបស់ កងពល ប្រកបដោយជោគជ័យ ៕       
                                                       


No comments:

Post a Comment