Bt-news.com និង bt-newsdaily.blogspot.com ពលរដ្ឋ ម្នាក់ចេញមុខ បំភ្លឺរឿងចោទថា
គម្រាមសំលាប់ អ្នកព័ត៌មាន
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖ លោក ប៉ាត វ៉ុន អាយុ ៣២ឆ្នាំ មានមុខជាជាងជួសជុលរថយន្ត រស់នៅភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានចេញមុខសុំបំភ្លឺនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ពីការប្រកាន់ពីបទគម្រាមធ្វើឃាតអ្នកព័ត៌មានចំនួន ០៤ នាក់ ដែល បាន ធ្វើការផ្សព្វផ្សារតាមប្រព័ន្ធព័ត៌មានក្នុងស្រុក និងបណ្តាញសង្គម ហើយថែម ទាំង ចោទថា ! រូបគាត់ជាអ្នកញៀនថ្នាំ ធ្វើជាកម្មករស៊ីឈ្នួល បើរថយន្តដឹកឈើគ្រញូង ឱ្យមន្រ្តី នគរបាលស្រុកអន្លង់វែង ម្នាក់ឈ្មោះ ម៉ៅ កាលពីពេលថ្មីៗនេះ ! ជារឿងមិនពិត ។
លោក
ប៉ាត វ៉ុន បានរៀបរាប់ទៀតថា ! រូបគាត់មិនបានមានទំនាក់ទំនងអ្វីជាមួយលោក ឆាំ
ឆាយ ហៅ ម៉ៅ ដូចការផ្សព្វផ្សាយ នាពេលកន្លងមកទេ ! ព្រោះគាត់ ជាជាងជួសជុលរថយន្ត
ដោយមិនមានពាក់ព័ន្ធអ្វីជាមួយបទល្មើសឈើគ្រញូង និងមិនបានប្រើប្រាស់ថ្នាំញៀននោះដែរ
ហើយរូបខ្លួន ក៏មិនបានទៅគម្រាមអ្វី ដល់អ្នកព័ត៌មានណានោះដែរ ។
លោកបានបញ្ជាក់ថា
! កាលពីថ្ងៃទី ០៩ខែ កុម្ភៈ ឆ្នាំ២០១៧ រូបខ្លួនបានទៅធ្វើ ឱ្យឡានឱ្យគេ
នៅភូមិអូរថ្ម ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ដោយមានការហូបចុកស្រាសរ បន្តិចបន្តួច
ហើយពេលត្រឡប់មកវិញ រូបខ្លួនមានស្ថានភាពស្រវឹង ក៏ឈប់រថយន្តដេក នៅក្បែរផ្លូវ ស្រាប់ជួបអ្នកព័ត៌មានចំនួន
០៤នាក់ បានថតរថយន្តដែលខ្លួនកំពុងតែដេក ក្នុងនោះ មានម្នាក់ឈ្មោះ សាន រិន
ដែលជាអ្នកស្គាល់គ្នា ពេលខ្លួនបើរថយន្តបន្តចុះពីភ្នំដើម្បីត្រឡប់មកផ្ទះវិញ លោក
សាន រិន ក៏បានតេទូស័ព្ទហៅ ទៅផឹក នៅផ្ទះជួលរបស់គេ នៅភូមិថ្នល់កែង ឃុំ-ស្រុកអន្លង់វែង !
លោកបានទិញស្រាបៀរ យកទៅផឹកជួបជុំ ជាក្រុមអ្នកព័ត៌មាន នៅពេលផឹកស៊ីក៏មានបានប៉ះពាក្យសំដីបន្តិចបន្តួចដែរ
តែក្រោយមកក៏បានការចាប់ដៃគ្នាជាធម្មតា ហើយខ្លួនក៏ត្រឡប់ទីផ្ទះរៀងៗខ្លួនវិញ ។
លោកបន្តថា
ចំពោះការផ្សាយចោទថា ខ្លួនជាអ្នកញៀនថ្នាំ ក្រោយពីធ្វើការផ្សព្វផ្សាយ ធ្វើឱ្យខ្លួនរស់នៅមិនបានសុខ
និងខកខានពេលវេលារកស៊ី ដោយសមត្ថកិច្ច និងអាជ្ញាធរ ធ្វើការកោះហៅសាកសួរបំភ្លឺ
ហើយរូបខ្លួន ធានាអះអាងថា មិនបានពាក់ព័ន្ធនឹងគ្រឿង ញៀនទេ ព្រមទាំងប្រឈមមុខ ឱ្យសមត្ថកិច្ច
ត្រួតពិនិត្យទឹកនោម និងឈាម ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ ដូចនឹងការចោទប្រកាន់
កន្លងមក ។
លោក
ឆាំ ឆាយ ហៅ ម៉ៅ មន្រ្តីនគរបាលស្រុកអន្លង់វែង បានបំភ្លឺតាមទូរស័ព្ទថា
លោកមិនមានពាក់ព័ន្ធនឹងបទល្មើសអ្វីទាំងអស់ និងមិនដែលស្គាល់ឈ្មោះ ប៉ាត វ៉ុន
នោះដែរ ។
លោក ទូច វី អ្នកយកព័ត៌មានអប្សារាANN
ក្នុងចំណោមក្រុមអ្នកព័ត៌មាន ០៤នាក់ ដែលរង ការគំរាមសម្លាប់ ហើយត្រូវបានគេផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗក្នុងស្រុក
បាន ប្រាប់ថា លោកមិនបានដឹងអ្វីទាំងអស់ ហើយក៏គ្មានអ្នកទៅគម្រាមលោកដែរ៕
No comments:
Post a Comment