Friday, February 24, 2017

Bt-news.com និង bt-newsdaily.blogspot.com ខ្យល់កន្ទ្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋ៣១ខ្នងនៅស្រុកបន្ទាយអំពិល










ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៣១ខ្នង ក្នុងនោះ មានចំនួន ២០ខ្នង ដែលរងការខូចខាតស្រាល ដោយគ្រោះធម្មជាតិ ខ្យល់កន្ទាក់បោកបក់ កាលពីវេលាម៉ោង ០៦ល្ងាច ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញ ដែលបានកើតឡើងលើភូមិចំនួន០៣គឺភូមិទំនប់ចាស់ ភូមិសំរោង តាហែរ និងភូមិគោកកំប៉ុល ក្នុងឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយក្នុងនោះក៏មានពលរដ្ឋម្នាក់បានរងរបួសស្រាលផងដែរ ។
គ្រោះមហន្តរាយខ្យល់កន្រ្តាក់ ដែលលាយឡំនឹងភ្លៀងផ្គររន្ទះ ដែលបានវាយប្រហារទៅលើ លំនៅឋានប្រជាពលរដ្ឋ បណ្តាលឱ្យ លំនៅឋានខ្លះ ប៉ើងដំបូល ប៉ើងជញ្ជាំង និងខ្លះទៀត ត្រូវខ្យល់គួច បាក់រលំដល់ដី ធ្វើឱ្យខូចខាតទាំងស្រុង និងបណ្តាលឱ្យប្រជាពលរដ្ឋ ម្នាក់រងរបួសស្រាល ឈ្មោះ ខួញ ខឿត ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិសំរោងតាហែរ ឃុំបេង ស្រុកបន្ទាយអំពិល។

យោងតាមរបាយការណ៍ អាជ្ញាធរ បានឱ្យដឹងថា៖ ក្រោយពីកើតហេតុ លទ្ធិផល នៃ គ្រោះធម្មជាតិបានបំផ្លិចបំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋ សរុបចំនួន ៣១ខ្នង និងស្រាលចំនួន ២០ខ្នង ហើយក្នុងនោះ ខូចខាតទាំងស្រុង ១ខ្នង ៕

No comments:

Post a Comment