ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ០២ខ្នង និងអាគារសាលាឃុំ ០១ខ្នងទៀត នៅក្នុងខេត្តឧត្តរមានជ័យ ដែលត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុង ក្នុងថ្ងៃតែមួយ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញ ដែលបានកើតឡើងក្នុងស្រុកចំនួន ០២ គឺស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ។
ករណីទី០១ ! បានកើតឡើងនៅវេលាម៉ោងជាង
១២ ថ្ងៃត្រង់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ
ស្រុកត្រពាំងប្រាសាទ ខេត្តឩត្តរមានជយ័ ! បណ្តាលមកពី ភ្លើងឆេះព្រៃរាលដាល ឆេះផ្ទះឈើ ០១ខ្នង
ធ្វើអំពីឈើប្រក់ស័ង្ហសីមានទំហំ០៥គុណ០៦ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ ចាន់ ណារី ភេទប្រុស
អាយុ ២៦ឆ្នាំ និងប្រពន្ធឈ្មោះ មើម ពៅ ភេទស្រីអាយុ ២៣ឆ្នាំ
បាននាំគ្នាទៅរកស៊ីនៅប្រទេសថៃ។ ហើយតាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា
អគ្គីភ័យបានឆាបឆេះផ្ទះទាំងស្រុង រួមនឹងទ្រព្យសម្បតិ្តដែលនៅក្នុងផ្ទះផងដែរ។
ករណីទី០២ !
បានកើតឡើងនៅវេលាម៉ោង ០២ និង ៥០នាទី ថ្ងៃដដែល អគ្គីភ័យបាន លេប ត្របាក់ទាំងស្រុង
សាលាឃុំបាក់អន្លង់វែង ០១ខ្នង ដែលធ្វើពីឈើ ប្រក់ស័ង្ហសី មាន ទំហំ ០៩គុណនឹង ១២ម៉ែត្រ
! ហើយថ្ងៃនោះដែរអគ្គីភ័យឆេះ ជង្រុកស្រូវរបស់សាលាឃុំ ទាំងស្រុង មានទំហំ ០៤ គុណនឹង ០៦ម៉ែត្រ
ដែលស្ថិតនៅភូមិ សុកសេរី ឃុំបាក់អន្លូង ស្រុកត្រពាំង ប្រាសាទផងដែរ !
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច មូលហេតុបណ្តាលពី ឆ្លងចរន្តអាគុយ សូឡា
ហើយសំភារៈត្រូវបាត់បង់រួមមាន ៖ ស្រូវចំនួន ០២តោន កៅអីជ័រចំនួន ២៨០ កៅអី
តុកឈើវែងចំនួន ០២ ទូឈើ០១ ទូដែក០៥ និងសូឡាចំនួន ១០ផ្ទាំង អាគុយស្ងួត ៤គ្រឿង
និងឯកសារពាក់ព័ន្ធ រដ្ឋបាលមួយចំនួនធំទៀត ។
ចំណែកករណីទី០៣
បានកើតឡើងនៅនៅវេលាម៉ោង ០៣ និង ៣០នាទី ថ្ងៃដដែល លំនៅ ដ្ឋាន ប្រជាពលរដ្ឋចំនួន ០១ខ្នង
ដែលធ្វើអំពីឈើ ប្រក់ស័ង្ហសី ទំហំ ០៧ គុណនឹង ០៨ ម៉ែត្រ ត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុង
! ស្ថិតនៅចំណុចគោកទ្រាស ភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង
មូលហេតុបណ្តាលមកពីភ្លើងឆេះព្រៃ ។ បើតាមការរៀបរាប់ ពីមា្ចស់ផ្ទះឈ្មោះ ញ៉ែស ហឿន
ភេទប្រុស អាយុ ៥៧ឆាំ្ន មុខរបបធ្វើស្រែ និងប្រពន្ធ ឈ្មោះ លោះ រ៉ន អាយុ ៥៣ឆ្នាំ
ទ្រព្យសម្បត្តិត្រូវបានអគ្គីភ័យបំផ្លាញអស់គ្មានសល់រួម មាន ៖ លុយចំនួន មួយលាន
បីសែនរៀល ម៉ូតូ ០១គ្រឿង ម៉ាស៊ីន ០២គ្រឿង ម៉ាស៊ីនបូមទឹក ០១ គ្រឿង ម៉ាស៊ីនកាណូត ០១គ្រឿង
និងទ្រព្យសម្បត្តិមួយចំនួនទៀត ដូចជា អង្ករ ស្រូវសំលៀកបំពាក់ និងរបស់របរ ប្រើប្រាស់
ក្នុងគ្រួសារមួយចំនួនទៀត ។
សូមបញ្ជាក់ថា៖
គ្រោះមហន្តរាយអគ្គីភ័យ០៣ករណីខាងនេះ ក៏ពុំមានប៉ះពាល់ដល់ អាយុជីវិតមនុស្ស
ឬសត្វពាហនៈណាមួយនោះឡើយ ៕
No comments:
Post a Comment