Tuesday, February 21, 2017




Bt-news.com និង bt-newsdaily.blogspot.com លោក គង់ ក្រឹង ពាក់ស្បែកជាមន្ត្រីយោធា និងឧកញ៉ាដ៏ល្បី ប្រចាំស្រុកស្នួល បែជាឈ្មួញ ឈើដ៏ធំ


ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តក្រចេះ៖ មហាជនកំពុងតែរិះគន់លោក គង់ ក្រឹង ពាក់ស្បែកជាមន្ត្រីយោធា បែជាឈ្មួញ ឈើដ៏ធំទៅវិញ សព្វថ្ងៃកំពុងតែដឹកជញ្ជួនឈើ ឆ្លងដែនទៅប្រទេសវៀតណាម និង បានឡើង ឋានៈ ជាឯកឧត្ដម និងឧកញ៉ាដ៏ល្បី ប្រចាំស្រុកស្នួល ខេត្តក្រចេះទៀតផង ។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំ០២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានប្រាប់៖ លោក គង់ក្រឹង ជាឈ្មួញ រកស៊ីឈើ ក្រៅពីរូបភាពដ៍ធំខាងលើ គឺលោកបានដឹកតាមរថយន្តកែឆ្នៃ ! និងឲ្យមេការឈរ ចាំ ប្រម៉ូលទិញឈើ ប្រណិត ពីក្រុមម៉ូតូដឹកឈើរាប់រយគ្រឿងក្នុងមួយថ្ងៃៗស្តុបទុកតាមផ្ទះរបស់ ប្រជាពលរដ្ឋក្នុងភូមិ និងស្តុក ក្នុងបន្ទាយយោធារួចដឹកយកទៅលក់នៅប្រទេស វៀតណាម យ៉ាងរលូន មិនដែលឃើញមានសមត្ថកិច្ចស្ថាប័នណាហ៊ានចេញមកបង្ក្រាបឡើយ ៕
ជំនួញឈើប្រណិតរបស់លោក គង់ ក្រឹង ខាងលើ កន្លងមក មានប្រជាពលរដ្ឋជាច្រើននាក់ បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខណៈជិះម៉ូតូដឹកឈើយកទៅលក់ឲ្យលោក គង់ ក្រឹង​​​ នោះ ។
មានសេចក្ដីរាយការណ៍អះអាងថា ! លោក គង់ ក្រឹង តែងតែប្រាប់អ្នកព័ត៌មាន នៅក្នុងខេត្ត ក្រចេះថា !  មុខជំនួញរកស៊ីឈើរបស់លោក គឺដើម្បីចែកគ្នារស់ បើលោកមិនរកស៊ីនោះទេ បងប្អូនក៏មិនលុយចាយអីដែរ ៕  BT-NEWS រកលេខទូរស័ព្ទដើម្បីសុំ បំភ្លឺពីលោក គង់ ក្រឹង ខាងលើមិនបានទេ ! បើមានបញ្ហាទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ !!!!!   ( ប្រភពស្លឹករឹត )


No comments:

Post a Comment