Thursday, February 9, 2017


















Bt-news.com និង bt-newsdaily.blogspot.com  លោក ខាន់ ចំណាន  អភិបាលរងខេត្តក្រចេះបានដឹកនាំកម្លាំងចម្រុះ ចុះឈូសឆាយដីដាំដំណាំរបស់ពលរដ្ឋ ចំនួន៥៤ គ្រួសារ អត់មានដំណោះស្រាយ !!!!

ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តក្រចេះ៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា ! លោក ខាន់ ចំណាន  អភិបាល
រង ខេត្តក្រចេះបានដឹកនាំកម្លាំងចម្រុះ ចុះ
ឈូសដីដាំដំណាំរបស់ពលរដ្ឋ ចំនួន៥៤ គ្រួសារ ដែលមានទំនាស់រ៉ាំរ៉ៃ មិនមានដំណោះស្រាយច្រើនឆ្នាំ ! តាំងពីថ្ងៃទី០៧ ខែកម្ភៈ ឆ្នាំ២០១៧ នៅចំណុច ព្រៃស្រ្កំ ស្ថិតក្នុងភូមិស្ទឹងធំ ឃុំចំបក់ ស្រុកព្រែក ប្រសប់ ! ដែលពួកគាត់ អាស្រ័យ ផល រៀងរាល់ឆ្នាំ ! មានពលរដ្ឋខ្លះរស់នៅអាស្រ័យផល តាំងពីឆ្នាំ ១៩៧៩ ទៀតផង ។
ប្រជាពលរដ្ឋនិយាយទៀតថា ! ការឈួសឆាយនេះមិនមានដំណោះស្រាយអ្វីមួយសម្រាប់ពួក គាត់ទេ ! មានតែការគម្រាមកំហែង ដាក់ខ្នោះប៉ុណ្ណោះ កន្លងមកអាជ្ញាធរខេត្តបានអះអាងថា !  ជាដីសម្បទានសង្គមកិច្ចដែលរដ្ឋាភិបាលប្រគល់ជូនឃុំចំបក់ សម្រាប់ចែកជួនពលរដ្ឋក្រីក្រ ចំនួន ៤០០ គ្រួសារមកពីគ្រប់កន្លែងផ្សេងៗគ្នា ។
ប្រជាពលរដ្ឋរងគ្រោះទាំងអស់បានបញ្ជាក់ប្រាប់អ្នកព័ត៌មានតាមទូរស័ព្ទថា៖ ពលរដ្ឋក្រីក្រ
៤០០ គ្រួសារដែលអាជ្ញាធររៀបចំនោះ សុទ្ធសឹង ជាអ្នកមានម៉ូតូ ល្អៗនិងខ្សែរកធំៗ ! ពលរដ្ឋ ក្រីក្រពិតប្រាកដ គឺពួកគាត់កំពុងតែរងគ្រោះនេះតែម្តង ព្រោះអាយុជីវិត​ពួកគាត់ស្ថិតនៅលើដីចំការនេះហើយ ។

ប្រជាពលរដ្ឋទាំងអស់បានបញ្ជាក់ថា៖ រឿងរ៉ាវបានកើតចេញលោក តាវ ពេងឡាយ មេឃុំ ចំបក់ បានចុះហត្ថលេខាក្នុងកិច្ចសន្យាលក់ដី ចំនួន ( ១០៥១ ហិកតា ) ដែលមានភាគី អ៊ឹង ម៉េងតឹក ភេទប្រុស អាយុ ៤៦ឆ្នាំ និង សុន សានី ភេទស្រី អាយុ ៤៣ ឆ្នាំ អ្នកទាំងពីរ រស់នៅ ក្នុងភូមិ តាម៉ៅក្រោម ឃុំ តាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានលក់ឲ្យ ឈ្មោះ សុខ ហេង ភេទប្រុស អាយុ ៦០ ឆ្នាំ រស់នៅខេត្តកំពង់ចាម !  មិនមានដីសម្បទាន ឲ្យពលរដ្ឋទាំង ៤០០ គ្រួសារ មកឈួសឆាយយកដីពួកគាត់ ៥៤ គ្រួសារ ដោយចោទថា ! ពួកគាត់ទន្រ្ទានដីរដ្ឋ ដែលអាជ្ញាធរបានបែងចែកឲ្យ ពលរដ្ឋ៤០០គ្រួសារខាងលើ យកជាកម្មសិទ្ធ !  ពលរដ្ឋជាម្ចាស់ ដីពិតប្រាកដ គឺពួកគាត់ទាំង៥៤ គ្រួសារ ដែលកំពុងរងគ្រោះនេះហើយ  ។
 
 ប្រជាពលរដ្ឋទាំង៥៤គ្រួសារនិយាយទៀតថា ! ទង្វើរបស់មេឃុំខាងលើ ឯកឧត្តម អភិបាល ខេត្តមិនមើលទេ បែជាមកជាន់ ( ក ) ពួកគាត់ទៅវិញ ឫមួយអាជ្ញាធរពាក់ព័ន្ធពីក្រោម​ដល់លើ ជាបក្សពួកតែមួយ ។
ប្រជាពលរដ្ឋទាំង៥៤គ្រួសារកំពុងរងគ្រោះស្នើរសុំឲ្យអ្នកព័ត៌មានជួយផ្សព្វផ្សាយដើម្បីជួនដំណឹងនេះទៅសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ជួយពួកគាត់ផង ! ក្តីសង្ឃឹមរបស់ពួកគាត់ ទាំងអស់គ្នាគឺសម្តេចទាំងពីរ ! មិនដូច្នេះទេ ២ ឫ ៣ថ្ងៃខាងមុខទៀត អាជ្ញាធរក្រចេះ ឈួសដល់ផ្ទះពួកគាត់ទាំងផ្ទះទាំងដី គ្មានសល់អ្វីឡើយ ។

ពាក់ព័ន្ធករណីខាងលើ អ្នកព័ត៌មានរកលេខទូរស័ព្ទមិនបានដើម្បីសុំការបំភ្លឺ ពីលោក ខាន់ ចំណាន អភិបាលរងខេត្តក្រចេះឡើយ ៕ 

No comments:

Post a Comment