Sunday, February 12, 2017

Bt-news.com និង bt-newsdaily.blogspot.com លោកឧកញ៉ា ហ៊ុន ជា រងការរិះគន់ពីមហាជនថា ! ជា ឈ្មួញដឹកជញ្ជួនឈើ និប្រមូលទិញ ដ៍ល្បីឈ្មោះ




ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តមណ្ឌលគិរី៖ មហាជននិយាយថា ! លោកឧកញ៉ា ហ៊ុន ជា ជាឈ្មួញដឹកជញ្ជួនឈើល្បី ឈ្មោះកក្រើកនៅប៉ែកខេត្តភាគឥឦាន្ត នៃប្រទេសកម្ពុជា ! រាល់ថ្ងៃក្រៅពីដឹកជញ្ជួន ឈើតាម រថយន្តសាំយ៉ុង និងឡង់គ្រីស័រជាង២០គ្រឿងចេញពីស្រុកកោះញែកខេត្តមណ្ឌលគិរី បន្តដឹក តាមរថយន្តយីឌុបយកទៅលក់នៅប្រទេសវៀតណាម ! តាមច្រកព្រំដែនក្នុងខេត្តរតនៈគិរី ! មិនតែប៉ុណ្ណោះរាល់ថ្ងៃលោកឧកញ៉ាបាន ប្រើមេការជាច្រើននាក់ ចុះប្រម៉ូលទិញឈើគ្រប់ច្រកល្ហកក្នុងខេត្តមណ្ឌលគិរី ។
មហាជនបាននិយាយបន្តថា ! មានក្រុមដឹកជញ្ជួនឈើតាមម៉ូតូក្នុងមួយថ្ងៃៗម៉ូតូ០១គ្រឿងអាច ដឹកជញ្ជូនឈើបាន០៤ជើង សកម្មភាពដឹកជញ្ជូនឈើនេះ ចេញពីចំណុច មេម៉ង់ រហូតដល់ ចំណុច ស្រែអ៊ីនេះ គឺចាប់ពីម៉ោង០៦ល្ងាចទល់ភ្លឺរៀង រាល់ថ្ងៃមិនដែល ឃើញមាន សមត្ថកិច្ចជំនាញស្ថាប័នពាក់ព័ន្ធមួយណាហ៊ានបង្ក្រាបឡើយ ។
ក្រមម៉ូតូដែលដឹកជញ្ជូនឈើខាងលើបានធ្វើការអះអាងថា ! ឈើដែលពួកគាត់ដឹកឲ្យនេះ គឺពួក គាត់គ្រប់គ្នាយកទៅលក់ឲ្យលោកឧកញ៉ា ហ៊ុនជា ដោយអ្នកខ្លះបានកម្រៃក្នុង ០១ជើង២០ ម៉ឺនរៀលនិងអ្នកខ្លះទៀតក៏បានចេញប្រមូលឈើពីពលរដ្ឋអ្នកកាប់ព្រៃផ្ទាល់នៅក្នុងព្រៃក្នុងមួយកំណាត់តម្លៃ២ម៉ឺន៥ពាន់រៀល ប្រសិនដឹកយកទៅលក់ដល់ឃ្លាំងរបស់លោកឧកញ៉ា ហ៊ុន ជា បានតម្លៃក្នុងមួយកំណាត់០៤ម៉ឺនរៀលរៀលឯណោះ ។

ពាក់ព័ន្ធការចោទប្រកាន់លោកឧកញ៉ាខាងលើ BT-NEWS រកលេខទូរស័ព្ទដើម្បីសុំការបំភ្លឺ ពីលោកឧកញ៉ាបានឡើយ !  បើពាក់ព័ន្ធហ្នឹងកាផ្សាយមិនប្រកតី លោកឧកញ៉ាទំនាក់ទំនងមកលេខទូរស័ព្ទខាងលើ ៕

No comments:

Post a Comment