Sunday, February 19, 2017







Bt-news.com និង bt-newsdaily.blogspot.com  ក្រុង​​ពាលី​​​​ ! ​​​បួងសួងសុំសេចក្តីសុខ ! ​​ក្នុង​ការ​បើ​ក​ការ​ដ្ឋាន​សាងសង់ ​និង​រៀបចំ​ទីតាំង​ព្រឹត្តិ​ការណ៍​អង្គរ​​​សង្រ្កាន្ត​ឆ្នាំ​​២០១៧ខាងមុខ !!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖
នៅលានជល់ដំរី នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧​​ នេះ នៅឯលានជល់ដំរី នៃ បរិវេណ ប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប ថ្នាក់ដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជា​​ ដឹក​នាំ​ដោយ​ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួមពីសំណាក់​ ឯកឧត្តម ឃឹម​ ប៊ុនសុង អភិបាលខេត្ត ថ្នាក់ដឹកនាំអាជ្ញាធរអប្សារា មន្រ្តីរាជការ ​សិស្ស និស្សិត និង​អ្នកសារព័ត៌មាន ប្រមាណ​​ ៣០០នាក់ បានអញ្ជើញចូលរួមក្នុងពិធី​​​​សែន​​ក្រុង​​ពាលី​​​​ ដើម្បី​​​បួងសួងសុំសេចក្តីសុខសប្បាយ​​ក្នុង​ការ​បើ​ក​ការ​ដ្ឋាន​សាងសង់ ​និង​រៀបចំ​ទីតាំង​ព្រឹត្តិ​ការណ៍​អង្គរ​​​សង្រ្កាន្ត​ឆ្នាំ​​២០១៧ នាពេលខាងមុខ

ពិធី​​នេះ​​បាន​ប្រារព្ធឡើងតាម​បែប​ព្រហ្មញ្ញា​សាសនា ​ដោយមានការរៀប​​ចំ​​សែន​តាមបែបបុរាណ និងតាម​គន្លងប្រពៃណី​ទំនៀមទម្លាប់ ជំនឿ សាសនា  របស់ខ្មែរក្នុងបុព្វហេតុបួងសួងសុំសេចក្តីសុខក្នុង ​ព្រឹត្តិ​ការណ៍​ទាំងមូលផង និងដើម្បីជាលំអានសម្រាប់អនុជនជំនាន់ក្រោយបានដឹង បានយល់ បានស្គាល់ និងបន្តថែរក្សាមរតកឲ្យបានគង់វង្សសម្រាប់ថ្ងៃអនាគត ។
បន្ទាប់ពី​ពិធីក្រុង​ពាលីនេះទៅ ក្រុម​ការងាររៀប​ចំ​អង្គរសង្រ្កាន្តឆ្នាំ២០១៧ ​នឹងចាប់ផ្តើម​រៀបចំរាល់ សកម្មភាព ផ្សេងៗ ហើយ​ក្រុម​​យុវ​​ជន​នឹង​ចូល​រួម​ហ្វឹកហាត់សិល្បៈ ហាត់​​សមលេងល្បែងប្រជាប្រិយ ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​​​ក្នុង​​ព្រឹត្តិ​ការណ៍​​​អង្គរ​​សង្រ្កាន្តឆ្នាំ​២០១៧​ នាពេល​​ខាង​មុខឲ្យ​បាន​ជោគជ័យ ។


គួររំលឹកថា ព្រឹត្តិការណ៍​​អង្គរសង្រ្កាន្ត​ត្រូវ​​បាន​​​​រៀប​ចំឡើង​ដោយសហភាពសហព័ន្ធយុវជនកម្ពុជាដើម្បី​ចូល​រួម​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ! ព្រឹត្តិការណ៍នេះជា​ឱកាសដែល​យុវជន និង​ប្រជាពលរដ្ឋកម្ពុជា​ប្រុសស្រីបានជួបជុំគ្នាក្នុងនាមជា​មហា​គ្រួសារ​ខ្មែរដើម្បី​អបអរសាទរ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរក្នុង​ថ្ងៃសម្រាក​ពី​ការ​ងារ ។ 
ព្រឹត្តិ​ការណ៍នេះបានក្លាយទៅជាវេទិកាចែករំលែកបទពិសោធន៍របស់មនុស្សជំនាន់មុន និងយុវជនជំនាន់ ក្រោយ​ ហើយក៏បានក្លាយទៅជាយន្តការអភិរក្ស​ និងអភិវឌ្ឍវប្បធម៌​ ប្រពៃណីខ្មែរផងដែរ ៕

No comments:

Post a Comment