Sunday, September 17, 2017














Bt-news.com និង bt-newsdaily.blogspot.com  នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ !!!!!!


ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖  នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ជាអនុប្រធាន ទី១គណៈ បញ្ជា ការសមរភូមិព្រំដែនកម្ពុជា-ថៃ នឹងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្ត ឧត្តរមានជ័យ និងមន្រ្តីយោធាជាន់ខ្ពស់ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បាន ឆ្លៀត ពេលវេលា អញ្ជើញចូលរួមកាន់បិណ្ឌ ជាមួយប្រជាពុទ្ធបរិស័ធចំណុះជើងវត្ត ជ័យទឹក ស្ថិតក្នុង ភូមិអូរជញ្ជៀន ឃុំអន្លង់វែងស្រុកអន្លង់វែង ! វេនទី១២ ត្រូវ នឹងថ្ងៃ១២ រោច​ខែ​ភ​ទ្របទ ​ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១  នៃបុណ្យ ភ្ជំបិណ្ឌ ប្រពៃណីទំនៀម ទំលាប់របស់ប្រជាជនខ្មែរ ដែលកាន់ សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតា តរៀងមក ! នៅថ្ងៃទី ១៧ ខែកញ្ញា ម្សិលមិញ ។

បន្ទាប់ពីការគោរពថ្វាយ បូជាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និង នម សកា ព្រះរតនត្រ័យ និងរាប់បាតជាមួយបងប្អូនប្រជាពលរដ្ឋ  ទៅតាមគន្លងព្រះធម៌ ព្រះសម្មាសាម្ពុទ្ធ គឺដើមី្បឧទ្ទិសកុសលផល បុណ្យជូនដល់វិញ្ញាណក្ខ័ន្ត មាតាបិតា ជីដូនជីតា ញ្ញាតិការទាំងប្រាំពីរសណ្តាន និង បុព្វការីជន ដែលលោកបានចែកឋាន ទីកាន់ បរលោក ខាងមុខ  និង ដួងវិញ្ញាក្ខ័ន្ត ជូន យុទ្ធជន យុទ្ធនារី ដែលបានពលី ជីវីត ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ដើម្បីការពារ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ មកទទួល មគ្គផល អោយបានគ្រប់ៗគ្នា ៕



No comments:

Post a Comment