Monday, November 6, 2017



Bt-news.com និង bt-newsdaily.blogspot.com !  កម្លាំងយោធា អង្គភាពកងពលតូច ថ្មើរជើងលេខ៤២ ទាញអាវុធបាញ់ចំនួន៣គ្រាប់ គម្រាម យុវជនចំនួន៤នាក់ រួចចាប់ចង វាយ បណ្តាលអោយរងរបួសធ្ងន់ !!!!!!

Bt-news ចេញផ្សាយ ថ្ងៃទី ០ ខែវិច្ឆិកា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ឧត្តរមានជ័យ៖ ត្រូវបានកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៤២ បានវាយ ក្រុម
យុវជនចំនួន៤នាក់ អោយទ្រោមខ្លួន ខណៈមានជម្លោះកើតឡើងក្នុងវង់រាំធុងបាស់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៥ ខែវិឆ្ឆិការ ឆ្នាំ២០១៧ ស្ថិតនៅភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ។
សមត្ថកិច្ចបានអោយដឹងថា ! ជនបង្ករមានចំនួន៣នាក់ ជាកម្លាំងយោធា ក្នុងកងពលតូចថ្មើរ ជើងលេខ៤២ ឈរជើងនៅភូមិសាស្រ្ត នៅភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ជនបង្ក ទាំងនោះមានឈ្មោះ ទី១/ឈ្មោះ(បូ) ទី២/ឈ្មោះ (ហាន) និងទី៣/ឈ្មោះ(ចិន) ជនទាំង ៣





បានរករឿង វាយតប់គ្នានៅក្នុងវង់រាំធុងបាស់ជាមួយក្រុមយុវជន៤នាក់ខាងលើ ! កម្លាំងកងទ័ពបានទៅដកសោម៉ូតូ ពីក្រុមជនរងគ្រោះយកមកទុក អោយត្រឡប់ទៅផ្ទះ ហើយក្រុមក្មេងរងគ្រោះបានតាមសុំមកវិញតែមិនព្រមអោយ ពេលនោះទាហានបានទាញអាវុធបាញ់ចំនួន៣គ្រាប់គម្រាម និងបានចាប់យុវជនចំនួន៤នាក់ចងវាយ បណ្តាលអោយរងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តសៀបរាប ម្នាក់ មាន១/ឈ្មោះ ប៊ុត សាវរ៉ា ប្រុស អាយុ២៣(របួសធ្ងន់ ។ ២/ឈ្មោះ យ៉ឿង សំរ៉ង ប្រុស អាយុ២០ឆ្នាំ (រងរបួសស្រាល) ។ ទីឈ្មោះ/ គុណ តាន ប្រុសអាយុ ២០(រងរបូសស្រាល) ។ និងទី៤/ឈ្មោះ បឿ ម៉ៃ ប្រុស អាយុ ១៨ឆ្នាំ (រងរបួសស្រាល)ទាំង៤នាក់រស់នៅភូមិស្រះកែវ ឃុំ-ស្រុកចុងកាល់ជាមួយគ្នា ។
កម្លាំងយោធាទាំង៣នាក់
ដែលជាជនបង្ក បានរត់គេចចូលបន្ទាយរបស់ខ្លួន នៅព្រឹកថ្ងៃទី 0៦វិឆ្ឆិកា នេះ ! ករណីនេះអង្គភាព BT-NEWS មិនអាចសុំការបំភ្លឺពីលោក ប៉ែន វ៉ូយ មេបញ្ជា ការកងពលតូចថ្មើរជើងលេខ៤២ បានទេ នៅថ្ងៃទី០៦ ខែវិច្ឆិកា នេះ ព្រោះមិន មាន លេខទូរស័ព្ទ ! បើមានបញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕ តាមដានបន្ត



No comments:

Post a Comment