Bt-news.com និង bt-newsdaily.blogspot.com រថយន្តយីឌុប២គ្រឿង
ដឹកឈើចូលខេត្តសៀមរាប ទាំងកណ្ដាលថ្ងៃល្បីថា របស់សម្ដេចសង្ឃទេពវង្ស
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តសៀមរាប៖ រថយន្តប្រភេទយីឌុប ចំនួន២គ្រឿង ដឹកឈើចូល ខេត្តសៀមរាប
ទាំងកណ្ដាលថ្ងៃ មិនត្រូវបានសមត្ថកិច្ច ជំនាញធ្វើការបង្ក្រាប នោះទេ ! ដោយសា
ត្រូវបាន គេធ្វើការអះអាងថា ជារបស់សម្ដេចសង្ឃ ទេពវង្ស ដឹកយកមក
កសាងផ្ទះឲ្យប្រជាពលរដ្ឋ នៅសហគមន៍ បឹងពារាំង នៃសង្កាត់ជ្រាវ ក្រុងសៀមរាប ។
គេបានធ្វើការអះអាងថា
រថយន្តដឹកឈើទាំង២គ្រឿងខាងលើ ១គ្រឿងមានចំនួន៥៣ម៉ែត្រគូប ១គ្រឿងទៀតមាន
ចំនួន៥៤ម៉ែត្រគូប ដឹកមកពីស្រុកគូលែន ខេត្តព្រះវិហារ នៅវេលាម៉ោង១១នឹង០០នាទី ថ្ងៃទី០៩
ខែមីនា ឆ្នាំ២០១៧ ។
បើតាមប្រភពបានឲ្យដឹងថា៖
រហូតមកដល់ម៉ោងនេះ ខាងបរិស្ថាននិង រដ្ឋបាលព្រៃឈើ កំពុងតែពិបាក
ក្នុងការសម្រេចចិត្តថា ចាប់ឬមិនចាប់ រងចាំបញ្ជាពីព្រះរាជអាជ្ញា ! មហាជននិយាយរិះគន់ថា ! បើករណីដឹកឈើ ចំនួន២គ្រឿងខាងលើនេះ
ជារបស់ សម្ដេច សង្ឃ ទេពវង្ស ពិតប្រាកដ យកមកកសាងក្ដីវាមិនអី តែគេ មានការសង្ស័យ
មានបង្កប់ឈើពាក់ព័ន្ធអំពើពុករលួយ ។
ពាក់ព័ន្ធករណីនេះ BT-NEWS រកលេខទូរស័ព្ទដើម្បីសុំការបំភ្លឺពី សម្ដេចសង្ឃទេពវង្ស
មិនបានឡើយ ! ខណៈនេះដែរ BT-NEWS បានបន្តសួរទៅលោក ម៉ុង
ប៊ុនលីម នាយរដ្ឋបាលព្រៃឈើ មុននេះថា ! លោកពិបានសម្រេចណាស់ ព្រោះសង្ឃដិកាព្រអង្កថា
គេប្រគេន ៕
No comments:
Post a Comment