Bt-news.com និង bt-newsdaily.blogspot.com មន្រ្តីគណបក្សសង្គ្រោះជាតិស្រុកអន្លង់វែង បាននាំគ្នាទម្លាក់ស្លាក់យីហោ
គណបក្សរបស់ខ្លួន
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖ មន្រ្តីជាសកម្មជនគណបក្ស សង្គ្រោះជាតិ ប្រមាណពី ១០ទៅ១៥នាក់ នៅរយៈ ពេលពីរថ្ងៃបន្តបន្ទាប់គ្នា បាននាំគ្នាធ្វើសកម្មភាព ចុះរុះរើ និងដុតកំទេច ស្លាកយីហោ គណបក្ស របស់ខ្លួនកាលពីថ្ងៃ០៥ ដល់ថ្ងៃ០៦ ខែមិនា ឆ្នាំ២០១៧ ម្សិលមិញ ! ព្រមទាំងស្រែជា សាធារណៈ ថា នឹងប្តេជ្ញាចិត្ត ទៅបន្តកំទេច ស្លាកគណបក្សសង្គ្រោះជាតិចោលទាំងអស់ ដែលនៅក្នុង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
កាលពីថ្ងៃ០៥ ខែមិនា សកម្មភាព
ហាក់ដូចជា មានការខឹងសម្បា និងមិនពេញចិត្ត ស្លាកគណបក្ស សង្គ្រោះជាតិនោះ ដឹកនាំដោយ
លោក សួន សំណាង ប្រធានបក្សសង្គ្រោះជាតិ និងជាជំទប់ទី២ ឃុំត្រពាំងប្រីយ៍
ស្រុកអន្លងវែង ខេត្តឧត្រមានជ័យ បានធ្វើការរុះរើ និងដុតបំផ្លាញ
ស្លាកគណបក្សរបស់ខ្លួន ព្រមទាំងមានសសេរជាពាក្យស្លោកថា ! មេមិនដោះស្រាយ
មិនទទួលខុសត្រូវ ប្រកាន់បក្ខពួកនិយម និងប្រព្រឹត្តរឿងពុករលួយ ។
ដោយឡែកនៅព្រឹកថ្ងៃទី០៦
ខែមិនា លោក ញ៉េម នីវ ប្រធានបក្សសង្គ្រោះជាតិ ឃុំ និងជា ជំទប់ ទី២ ឃុំលំទង
បានដឹកនាំក្រុមសកម្មជនខ្លួន ទៅទម្លាក់ និងដុតកំទេចចោល ស្លាកគណបក្សជា បន្តបន្ទាប់ទៀត
ស្ថិតភូមិគគីកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ចំពោះថ្ងៃនេះដដែល លោក អង
សំណាង ជាប្រធានបក្សសង្គ្រោះជាតិឃុំ និងជាជំទប់ទី២ ឃុំ អន្លង់វែង បានអះអាងថា
នៅរសៀលល្ងាច នឹងដឹកនាំសកម្មជនផ្សេងទៀត ទៅទម្លាក់ និងដុត កំទេចស្លាកគណបក្សសង្គ្រោះជាតិ
ដែលស្ថិតនៅចំណុចភូមិកណ្តាលក្រម ឃុំអន្លង់វែង ហើយ នឹងបន្ត ទៅរុះរើ ដុតកំទេចចោល
ស្លាកបក្សសង្គ្រោះជាតិនៅកន្លែងផ្សេងទៀត ក្នុង ស្រុក អន្លង់វែង ។ លោក បញ្ជាក់ប្រាប់ថា
! មេដឹកនាំគណបក្សសង្គ្រោះជាតិថ្មី មិនបានយកពួកគាត់ ចូល បម្រើការងារក្នុងបក្ស
យកតែអ្នកថ្មីប៉ុណ្ណោះ ។
អភិបាលស្រុកអន្លង់វែង លោកហោ
ជិនវីរៈយុទ្ធ ឲ្យដឹងតាមទូរស័ព្ទល្ងាច ថ្ងៃទី០៦ ម្សិលមិញថា៖ បញ្ហាជម្លោះផ្ទៃ
ក្នុងបក្សនយោបាយ អាជ្ញាធរស្រុក មិនលូកដៃ ទៅពាក់ព័ន្ធនៅក្នុងរឿងនេះទេ ហើយលោក
ក៏មិនមានសិទ្ធិ ហាមឃាត់ ព្រោះជាសិទ្ធរបស់ពួកគេ ៕
No comments:
Post a Comment