Saturday, August 19, 2017











Bt-news.com និង bt-newsdaily.blogspot.com  ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ និងក្រុមការងារ ចុះជួបសំណេះសំណាល ! សួរសុខទុក្ខកងទ័ព និងនាំយកថវិកា ឧបត្ថម្ភ ជួនអង្គភាព វរៈសេនាតូចការពារ ព្រំដែនលេខ ៤០៨  !!!!!!



ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ នៅទីបញ្ជារការវរៈសេនាតូចការពារ ព្រំដែនលេខ ៤០៨ នាព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នេះ ! ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្ត មណ្ឌល សៀមរាប បានដឹកនាំ ក្រុមការងារចុះជួបសំណេះសំណាល ! សួរសុខទុក្ខកងទ័ព និងនាំយកថវិកាដើម្បី ឧបត្ថម្ភ ជួនអង្គភាព វរៈសេនាតូចការពារ ព្រំដែនលេខ ៤០៨ ឈរជើងក្នុងភូមិសាស្រ្ត អូរកូនតឹង ស្ថិតក្នុងភូមិ អូរកូនតឹង ឃុំស្រែណូយ ស្រុក វ៉ារិន្ទ ខេត្តសៀមរាប

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានថ្លែងលើកឡើងថា ! សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអោយឯកឧត្តម ធ្វើជាប្រធានសម្ព័ន្ធ មេត្រីភាព ជាមួយ កងទ័ព នៃអង្គភាពវរៈសេនាតូចការពារព្រំដែនលេខ ៤០៨ ដែលកំពុងហ្វឹកហ្វឺន
អង្គភាពមួយនេះ ជានិច្ចជាកាលខិតខំប្រឹងប្រែងអនុវត្ត នូវរាល់បទបញ្ជារបស់ មេបញ្ជាការ ប្រកបដោយស្មារតី ឆន្ទៈ ទទួលខុសត្រូវខ្ពស់ត្រៀមជាប្រចាំដើម្បីជួយទិសព្រំដែនផង និងក្នុងភូមិសាស្រ្តផង ។

ឯកឧត្តមអ្នកឧកញ៉ា ! មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរ​សាកសួរសុខ ទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ! ដល់កងទ័ពយើង​ដែលឈរ ជើងនៅទិសសមរភូមិមុខ មិនតែប៉ុណ្ណោះសម្តេចតេជោ ក៏បានជម្រុញដល់គ្រប់​ស្ថា​ប័ន​​នានា នៅសមរភូមិ ក្រោយ អោយ ផ្សារភ្ជាប់សម្ព័ន្ធមេត្រីភាពកិច្ចសហប្រតិបត្តិការ ជាមួយកងទ័ព សមរភូមិមុខ ហើយបានធ្វើអោយការទំនាក់ទំនងគ្នាមានភាព ស្អិតរមួតរវាងសមរភូមិ ទាំងពីរផងដែរ
ឯកឧត្តមបានកោតសរសើរ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ កន្លងមកធ្លាប់បានប្រយុទ្ធជាមួយទាហានថៃក្នុងកិច្ចការពារបូរណៈភាពទឹកដីនៅទិសព្រំ
ដែន នៃប្រាសាទព្រះវិហារយ៉ាងអង់អាចក្លាហាន សុខចិត្តលះបង់ ជីវិត ដើម្បីការពារ បូរណៈ ភាព ដែនដី ! និងត្រៀមលក្ខណៈជួយអន្តរាគមន៏ព្រឹត្តិការណ៏ដែលទាហានឡាវ ចូលមកឈរជើងនៅទឹកដីកម្ពុជា ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែងក្នុង ករណីមានបទបញ្ជាពីអគ្គមេបញ្ជាការ គ្រប់ពេលវេលាផងដែរ ។


នាឱកាសនោះឯកឧត្តម និងក្រុមការងារបានឧបត្ថមថវិកាជូននាយ នាយរង និងពល ទាហាន ២៥០នាក់ ! ម្នាក់ៗ១០ដុល្លារ និងឧបត្ថម្ភអង្គភាពវរៈសេនាតូចលេខ៤០៨ ថវិកា ៦៣០០ ដុល្លារ សរុបអស់ថវិកា ចំនួន៨៨០០ដុល្លារ



No comments:

Post a Comment