Wednesday, August 16, 2017











Bt-news.com និង bt-newsdaily.blogspot.com  កំលាំងអាវុធហត្ថ ឃាត់រថយន្តសាំង សង្ស័យដឹកឈើគ្រញូង ត្រូវបានដោះលែង !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ មានសេចក្តីរាយការណ៍ថា ! កំលាំងអាវុធហត្ថស្រុក ចុងកាល់ បាន
ឃាត់រថយន្តសាំង ដឹកឈើគ្រញូង កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី៤ សីហា កន្លង មកនេះ នៅចំណុចដីឡូត៍ ជិតព្រុំប្រទល់ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ! បន្ទាប់ពី​ឃាត់រថយន្តខាងលើរួចមក ខណៈនោះមាន មន្រ្តី PM ម្នាក់ឈ្មោះ ខ្នា បានធ្វើការ ហាម ឃាត់ មិន អោយអ្នកណាថតរូបឡើយ ! ហើយបានប្រគល់រថយន្តខាងលើ អោយទៅ លោក កូយ កាន់យ៉ា ប្រធាន តុលាការខេត្តឧត្តរមានជ័យ ! នាំយកទៅខេត្ត

លោក ឌុច គឹមសេង មេបញ្ជាការ PM ស្រុកចុងកាល់បានប្រាប់ BT-NEWS នៅ រសៀល ថ្ងៃទី១៦ ខែសីហា នេះ
ថា ! កំលាំង​លោកបានសហការជាមួយព្រះរាជ អាជ្ញារ ឃាត់រថយន្តសាំងពិតមែន ! ដោយសង្ស័យថា រថយន្តខាងលើ ដឹកឈើគ្រញូង ពេល នោះ កំលាំងលោកបានបើក ស៊ីទែនសាំង ដើម្បី ពិនិត្យ មើលតែបើកមិនរួច ក៍បញ្ជួន រថយន្តទៅខេត្ត !  ធ្វើការត្រួតពិនិត្យតាម បញ្ជាតុលាការ ក្រោយ ពីកំលាំងជម្រុះធ្វើការ ពិនិត្យរួចមក នៅក្នុងស៊ីទែនសាំង មិនមានឈើគ្រញូងឡើយ ក៍ដោះលែងវិញទៅ ។

ដើម្បីបញ្ជាក់ការពិត BT-NEWS បានបន្តសួរទៅលោក កូយ កាន់យ៉ា ប្រធានតុលាការ ខេត្ត បន្ទាប់គ្នានេះដែរ ! ប៉ុន្តែលោកមិនអាចបំភ្លឺបានទេព្រោះ លោក កំពុងជាប់រវល់ ៕


No comments:

Post a Comment