Sunday, August 6, 2017



Bt-news.com និង bt-newsdaily.blogspot.com  អ្នកខ្សោយ ស្លាប់ ! ចំណែក អ្នកខ្លាំងដេក ក្នុងគុក ! រឿងជម្លោះអំពើហឹង្សា បងថ្លៃប្អូនថ្លៃ !!!!








ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យជនរងគ្រោះម្នាក់ជាបងថ្លៃបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកឯជនសង្ស័យជាប្អូនថ្លៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ ក្នុងជម្លោះពាក្យសំដីគ្នា កាលពីវេលាម៉ោង ៥ និង៣០នាទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញ ស្ថិតចំណុចភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
ជនរងគ្រោះឈ្មោះ យ៉ែម យន ភេទប្រុសអាយុ ៤៦ឆ្នាំ ដែលបច្ចុប្បន្នមាន ទីលំនៅក្នុង ភូមិឃុំកើតហេតុខាងលើ ជាមួយជនសង្ស័យ ជាប្អូនថ្លៃ មានឈ្មោះ គ្រី អុល ភេទប្រុស អាយុ ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិថ្នល់ដាច់ ឃុំកក់ ស្រុកបសេដ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឱ្យដឹងថា ! តាមការសាកសួរចម្លើយពីជនសង្ស័យ និងតាមការបំភ្លឺពីស្រ្តី ឈ្មោះ គ្រី ចាន់ណា ដែលត្រូវជាប្រពន្ធជនរងគ្រោះ និយាយថា ដំបូង ជនរងគ្រោះជា បងថ្លៃឈ្មោះ យ៉ែម យន បានហៅជនសង្ស័យជាប្អូនថ្លៃមកផឹកស៊ីនៅផ្ទះរបស់ខ្លួន ហើយ នៅពេលកំពុងតែផឹកស៊ី ប្អូនថ្លៃផឹកស៊ី នៅលើគ្រែក្រោមផ្ទះជាមួយមិត្ត ហើយ និយាយ ដាក់បងថ្លៃដែលកំពុងផឹកស៊ីនៅលើផ្ទះ ដោយប្រើពាក្យសំដីថា បើស្រវឹងស្រា កុំនិយាយច្រើនពេក ប្រយ័ត្នងាប់លែងស្គាល់ចាស់ទុំហើយ ខណៈពេលនោះបងថ្លៃ ក៏ស្តី តប វិញ ហើយប្អូនថ្លៃក៏ស្ទុះឡើងទៅលើផ្ទះ កាន់ដំបង ហើយវាយបងថ្លៃចំ កញ្ចឹងករ .ផ្នែកខាងឆ្វេងបណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង បន្ទាប់មកជនសង្ស័យ ក៏រត់គេខ្លួន តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗតែម្តង

No comments:

Post a Comment