Friday, August 18, 2017



  Bt-news.com និង bt-newsdaily.blogspot.com    ព្រះរាជាណាចក្រកម្ពុជា ជាតិ                 សាសនា ព្រះមហាក្សត្រ









ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០



                                          លិខិតថ្លែងអំណរគុណ

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ41 យោធភូមិភាគទី4 សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបានជួយ ឧបត្ថម្ភ គ្រឿងឧបភោគ-បរិភោគ ជាច្រើន សន្ធឹកសន្ធាប់ ព្រមទាំងផ្តល់មធ្យោបាយដឹក ជញ្ញូនកម្លាំង ឆ្លងកាត់ទន្លេសេកុង ក្នុងដំណើរឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-ឡាវ ដល់អង្គភាពយើងខ្ញុំ ។
កាយវិការដ៏សប្បុរសធម៌នេះ គឺជាការចូលរួម ចំណែកយ៉ាងធំធេង ក្នុងបុព្វហេតុ ការពារ
ជាតិមាតុភូមិ ដ៏បវរនៃយើង ។
តាងនាមថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូថ្មើរជើងលេខ41ទាំអស់ សូមប្រសិទ្ធិពរ ! បវរមហាបប្រសើរ ជូនចំពោះអាជ្ញាធរ និងប្រជាពលរដ្ឋ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងទាំងអស់ សូមជួបប្រទះសេចក្តីសុខចម្រើន ព្រមទាំងទទួលបាននូវពុទ្ធពរ4ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ

                                                            ស្ទឹងត្រែង ថ្ងៃទី18 ខែសីហា ឆ្នាំ2017
                                                                                   ពីមេបញ្ជាការ
                                                                    ឯកឧត្តមឧត្តមសេនីយ៍ទោ នាង ឃីម         

No comments:

Post a Comment