Saturday, April 15, 2017

Bt-news.com និង bt-newsdaily.blogspot.com មហាចោរជនជាតិវៀតណាម ល្បីល្បាញ ទូរទាំងអាស៊ាន ត្រូវសមត្ថកិច្ចក្របួច !!!!!



ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ មហាចោរជនជាតិវៀតណាមប្រុសស្រី ០៣នាក់ ដែលល្បីឈ្មោះ ខាង លួច លូកហោប៉ៅក្នុងពិធីធំៗក្នុងប្រទេសនៅអាស៊ាននោះ ពេលនេះអស់លក្ខណត្រូវ បានសមត្ថកិច្ច នៃនាយកដ្ឋានព្រហ្មទណ្ឌក្របួចជាប់ បន្ទាប់ពីធ្វើសកម្មភាព លូកហោ ប៉ៅភ្ញៀវទេសចរ ដែលនាំគ្នាមកលេងអង្គរសង្គ្រាន្តនៅខេត្តសៀមរាប ! កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ កន្លងមកថ្មីៗនេះ ។
ជនសង្ស័យទាំងនោះ ទី១. ឈ្មោះ LAM THI HUE ភេទស្រី កើតឆ្នាំ១៩៥៨ ជាជនជាតិ វៀតណាម កាន់លិខិតឆ្លងដែន VNM C 2423173, ទី២ឈ្មោះ LE THANH BINH កើត ឆ្នាំ១៩៧៦ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែន VNM B 9637527 និងទី៣. ឈ្មោះ HOANG MINH PHUONG ភេទប្រុស កើតឆ្នាំ ១៩៦០ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែន VNM B 1691776

តាមចម្លើយជនសង្ស័យសារភាពប្រាប់សមត្ថកិច្ចថា៖ ពួកគេទាំងបីនាក់នេះ ជាក្រុមមុខ សញ្ញា ដែលតែងតែធ្វើសកម្មភាពលូកហោប៉ៅ លួចទ្រព្យសម្បតិ្តពីប្រជាពលរដ្ឋចូលរួម ក្នុងពិធីបុណ្យធំៗ តាមបណ្តាប្រទេសនានា ក្នុងអាស៊ាន ដូចជា ឡាវ និងប្រទេស ថៃជាដើម ! បច្ចុប្បន្នសមត្ថកិច្ច កម្ពុជា បានសហការរៀបចំ កសាង សំណុំរឿង បញ្ជូនទៅតុលាការខេត្តសៀមរាប ដើម្បីចាត់ការតាមនិតិវិធី ៕


No comments:

Post a Comment